Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំចលនាកម្មករមីយ៉ាន់ម៉ា ត្រូវចាប់ខ្លួនពេលព្យាយាម សម្រុកចូលរដ្ឋធានីណៃពិដោ

19-05-2016 10:41

(រ៉ង់ហ្គូន)៖ ប៉ូលិសមីយ៉ាន់ម៉ា បានចាប់ខ្លួនមេដឹកនាំចលនាកម្មករមួយចំនួន ដែលបានដឹកនាំក្រុម កម្មករព្យាយាមសម្រុកចូលមកកាន់ រដ្ឋធានីណៃពិដោ ដោយឆ្លងកាត់តំបន់ហាមឃាត់។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦។

កម្មករនៅរោងចក្រឯកជន Veneer និង Plywood ស្ថិតនៅតំបន់ Sagaing ភាគពាយ័ព្យប្រទេស មីយ៉ាន់ម៉ា បានលើកគ្នាមកតវ៉ា ដើម្បីប្រឆាំងនឹងថៅកែរបស់ពួកគេ។ មន្ត្រីដែលទទួលបន្ទុកដោះ ស្រាយបញ្ហាខាងលើនេះបានលើកឡើងថា យោងទៅតាមច្បាប់ កម្មករ ការព្យាយាមទម្លុះរបាំង ហាមឃាត់របស់ប៉ូលិសមកកាន់រដ្ឋធានីនោះ ជារឿងខុសច្បាប់ហើយ។

គួរបញ្ជាក់ថា ក្រោយពីបានចាប់ខ្លួន ប៉ូលិសបានបញ្ជូនក្រុមមេដឹកនាំចលនាកម្មករទាំងនោះ ត្រឡប់ ទៅកាន់តំបន់របស់ពួកគេវិញ។ ដោយឡែកការដោះស្រាយ និង តាមដានរឿងនេះ គឺកំពុងតែប្រព្រឹត្តទៅនៅឡើយ៕