(សៀមរាប)៖ ខេត្តសៀមរាប ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ឬដូសជំរុញ សម្រាប់មន្ត្រីរាជការ និងមន្ត្រីនគរបាល ចាប់ពីថ្ងៃទី០៩ ខែមិថុនា ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះតទៅ។ ការចាប់នឹងចាប់ផ្តើមពីវេលាម៉ោង ៨ព្រឹក ដល់ម៉ោង១១៖៣០នាទី ហើយពេលរសៀលចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៤៖៣០នាទីរសៀល ដោយមិនមានការឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យនោះឡើយ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ទីតាំងចាក់វ៉ាក់សាំងសម្រាប់ក្នុងក្រុងសៀមរាប មាននៅមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពមណ្ឌល០១ មណ្ឌលសុខភាពគោកចក មណ្ឌលសុខភាពជ្រាវ និងមណ្ឌលសុខភាពសៀមរាប។

នៅស្រុកប្រាសាទបាគង នៅមណ្ឌលសុខភាពប្រាសាទបាគង, ស្រុកអង្គរធំ នៅប្រាសាទបាគងអង្គរធំ, ស្រុកបន្ទាយស្រី នៅប្រាសាទបាគងបន្ទាយស្រី ស្រុកជីក្រែង នៅមណ្ឌលសុខភាពកំពង់ក្តី និងមណ្ឌលសុខភាពពង្រក្រោម, ស្រុកស្វាយលើ នៅមណ្ឌលសុខភាពស្វាយលើ, ស្រុកសូទ្រនិគម នៅមន្ទីរពេទ្យបង្អែកសូទ្រនិគម និងមណ្ឌលសុខភាពពពេល។

ស្រុកពួក នៅមន្ទីរពេទ្យបង្អែកស្រុកពួក មណ្ឌលសុខភាពសសរស្ភម្ត និងមណ្ឌលសុខភាពរើល, ស្រុកអង្គរជុំ នៅមន្ទីរពេទ្យនង្អែកស្រុកអង្គរជុំ, ស្រុកវ៉ារិន នៅមណ្ឌលសុខភាពស្រែណូយ, ស្រុកក្រឡាញ់ នៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ មណ្ឌលសុខភាពស្រយាល និងមណ្ឌលសុខភាពសែនសុខ និងស្រុកស្រីស្នំ នៅមណ្ឌលសុខភាពស្រីស្នំ៕