(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ នាយរងសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ សម្តែងនូវក្តីរន្ធត់ និងសោកស្តាយក្រៃលែង ចំពោះមរណភាពរបស់ឧបាសិកា ថោង អ៉ឹម ដែលជាម្តាយបង្កើតរបស់លោក ជា ថោយ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនលោក ជា ថោយ, ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ បានចាត់ទុក្ខមរណភាពឧបាសិកា ថោង អ៉ឹម គឺជាបាត់បង់នូវមាតា ជីដូន ជីដូនទួត ជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ខ្ពស់ចំពោះកូនៗ និងចៅៗ។
ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ បានវាយតម្លៃខ្ពស់ចំពោះគុណបំណាច់ដ៏ធំធេងរបស់ឧបាសិកា ថោង អ៉ឹម ដែលជាម្តាយបង្កើត ម្តាយក្មេកដ៏គំរូមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធាន ពេលវេលាព្រមទាំងខិតខំតស៊ូគ្រប់កាលៈទេសៈឧបត្ថម្ភគាំទ្រដល់កូន ក្នុងសកម្មភាពចូលរួមចំណែកអភិវឌ្ឍន៍ជាតិមាតុភូមិ។
ឧត្តមសេនីយ៍ យូ សិរីវុឌ្ឍ ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧបាសិកា ថោង អ៉ឹម ឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕