(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោត កើតឡើងរហូតដល់ ៨០.១៩ភាគរយ។
គ.ជ.ប បានអះអាងទៀតថា អត្រា៨០.១៩ភាគរយនេះ ស្មើនឹងប្រជាពលរដ្ឋ ចំនួន៧,៣៨២,៤៤៩នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៩,២០៥,៦៨១លាននាក់។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ជាមួយនឹងតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ និងទទួលបានពីគ្រប់ភាគី ពិសេសបណ្ដាគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោត។
ការបោះឆ្នោតនេះមានការចូលរួមសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩។ ព្រមទាំងមានភ្ញៀវពិសេស ចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម៕