Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្វទិវារំលឹកវិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋ ២០ឧសភា

19-05-2016 10:10

(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំប្រារព្វទិវារំលឹកវិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋ ២០ឧសភា ដែលត្រូវបានពួកប៉ុលពត កាប់សម្លាប់ ក្នុងរបប៣ឆ្នាំ៨ ខែ២០ថ្ងៃ ដែលពិធីនេះប្រព្រឹត្តិទៅនៅក្នុងវត្តពោធិ៍ ក្នុងក្រុង បាត់ដំបង ក្រមអធិបតីភាពលោក ច័ន្ទ សុផល អភិបាលខេត្ត លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងសិស្សនិស្សិត ប្រជាពលរដ្ឋជាច្រើនរូបចូលរួមផងដែរ។

ពិធីនេះអ្នកចូលរួមបានគោរពវិញាណក្ខន្ធ និងបង្ស័កុល ឧទ្ទិសកោសលជូនដល់អ្នកស្លាប់ ក្នុងរបបប៉ុលពតកន្លងទៅ។

លោក ច័ន្ទ សុផល បានឡើងអានវិយោគថា និងរាយការណ៍លទ្ធផលការងារបន្ទាប់ ពីបានរំដោះចេញពីរបបប៉ុលពត នាថ្ងៃ៧មករា ១៩៧៩ មកទល់បច្ចុប្បន្នមានការរីកចម្រើន លើគ្រប់វិស័យឥតឈប់ឈរ នៅក្នុងខេត្តបាត់ដំបង ព្រមទាំងបន្តធ្វើនិងអភិវឌ្ឍន៍ បន្ថែមទៀត៕