(ភ្នំពេញ)៖ អង្គការសហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២។
សេចក្ដីថ្លែងការណ៍របស់អង្គការ សហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្មដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២ ដែលបានប្រព្រឹត្ដទៅក្នុងបរិយាកាសសេរី យុត្ដិធម៌ និងមានតម្លាភាព ដោយមានអ្នកចូលរួមយ៉ាងផុសផុល ពីគណបក្សនយោបាយទាំងអស់ ដើម្បីប្រជែងយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនេះឆ្លុះបញ្ចាំងនូវការអនុវត្ដលិទ្ធប្រជាធិបតេយ្យ សេរីពហុបក្ស នៅព្រះរាជណាចក្រកម្ពុជាយ៉ាងពិតប្រាកដ»៕
ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍ របស់អង្គការ សហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម ដែលមានខ្លឹមសារទាំងស្រុង៖