(ភ្នំពេញ)៖ អង្គការបំប៉នវិជ្ជាជីវៈអភិវឌ្ឍន៍សេដ្ឋកិច្ច និងកសិកម្មជនបទ បានចេញសេចក្ដីថ្លែងការណ៍ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២ ដោយប្រកាសគាំទ្រយ៉ាងពេញទំហឹងលើលទ្ធផលនៃការបោះឆ្នោតនេះ។ នេះបើតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ។
ក្នុងសេចក្ដីថ្លែងការណ៍ បានសរសេរយ៉ាងដូច្នេះថា «អង្គការបំប៉នវិជ្ជាជីវៈអភិវឌ្ឍន៍សេដ្ឋកិច្ច និងកសិកម្មជនបទ ដែលមានទីស្នាក់ការនៅស្រុកឈូក ខេត្តកំពត សូមធ្វើគាំទ្រពេញទំហឹង ចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២ ដែលមានប្រជាពលរដ្ឋចេញទៅបោះឆ្នោតដោយសេរី និងយុត្ដិធម៌ ស្របតាមគោលការណែនាំរបស់ គ.ជ.ប»៕
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ របស់អង្គការបំប៉នវិជ្ជាជីវៈអភិវឌ្ឍន៍សេដ្ឋកិច្ច និងកសិកម្មជនបទ ដែលមានខ្លឹមសារទាំងស្រុង៖