(ភ្នំពេញ)៖ គណបក្សខ្មែររួបរួមជាតិរបស់ លោកញឹក ប៊ុនឆៃ បើបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសថា ការបោះឆ្នោតនេះដំណើរការទៅប្រកបដោយប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយលទ្ធផលអាចទទួលយកបាន។

សេចក្តីថ្លែងការណ៍ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ គណបក្សខ្មែររួបរួមជាតិ សូមជម្រាបជូនមតិជាតិ អន្តរជាតិឱ្យបានជ្រាបថា៖

១៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ បានដំណើរការប្រកបដោយលទ្ធិប្រជាធិបេត្យ សេរី ពហុបក្ស គ្មានការបង្ខិតបង្ខំឡើយ។

២៖ ក្នុងពេលបោះឆ្នោតមានបរិយាកាសស្ងប់ស្ងាត់ល្អ និងដំណើរការទៅដោយរលូន គ្មានឧបសគ្គនិងគ្មានអំពើហិង្សា ព្រមទាំងការរាប់សន្លឹកឆ្នោត និងលទ្ធផលបោះឆ្នោតអាចទទួលយកបាន៕

ខាងងក្រោមនេះសេចក្តីថ្លែងការណ៍របស់គណបក្សខ្មែររួបរួមជាតិ៖