(ភ្នំពេញ)៖ គណបក្សសញ្ជាតិកម្ពុជា ជាគណបក្សមួយក្នុងចំណោមគណបក្សទាំង១ ៧ដែលបាន ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នោះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយវាយតម្លៃថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ ល្អប្រសើរច្រើនជាងអាណត្តិមុនៗ។
ក្នុងសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គណបក្សសញ្ជាតិកម្ពុជា បានអះអាងថា សម្រាប់ការបោះឆ្នោតលើកនេះ ខ្លួនសង្កេតឃើញថា ទាំងក្នុងដំណាក់កាលចុះបញ្ជីបេក្ខជនមាន លក្ខណៈល្អប្រសើរអាចទទួលយកបាន ទោះជាវាមិនបាន ១០០% ក៏ដោយ នៅក្នុងតំណាក់កាលន ការឃោសនា មានសន្តិសុខសណ្តាប់ធ្នាប់ល្អ ប្រព្រឹត្តិទៅដោយរលូន គ្មានការ កំហែង គ្មានអំពើហឹង្សា។
គណបក្សនេះ បានបញ្ជាក់ទៀតថា នៅក្នុងតំណាក់កាលនៃការបោះឆ្នោត ប្រជាពលរដ្ឋបានចូលរួម យ៉ាងច្រើនកុះករ មានទៅដល់ ៨០% នៃចំនួនអ្នកបោះឆ្នោតសរុប ហើយបរិយាកាសនៃការបោះ សំឡុត គំរាម ឆ្នោត និងរាប់សន្លឹតឆ្នោតប្រព្រឹត្តិទៅក្នុងបរិយាកាសមួយល្អប្រសើរច្រើនជាងអាណត្តិមុនៗ។ នៅ ក្នុងតំណាក់កាលក្រោយការបោះឆ្នោត យើងឃើញថា ប្រជាពលរដ្ឋមានសេចក្តីត្រេកអរសាទរ ចំពោះការបោះឆ្នោតលើកនេះ។
គណបក្សសញ្ជាតិកម្ពុជា សូមប្រកាសយ៉ាងឱឡារិកថា នឹងគោរពទៅតាមឆន្ទៈរបស់ ប្រជាពលរដ្ឋដែលបានសំរេច និងទទួលយកលទ្ធផលនៃការបោះឆ្នោតដោយក្តីសោមនស្សរីករាយ ជាទីបំផុត។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។
ការបោះឆ្នោតនេះ មានការចូលរួមគណបក្សនយោបាយចំនួន១៧ ចូលរួមប្រកួតប្រជែង និងមានការសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេស ចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម៕