(ភ្នំពេញ)៖ អភិបាលរាជធានី-ខេត្តទាំង២៥នៅទូទាំងប្រទេស បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតយ៉ាងច្រើន សន្ធឹកសន្ធាប់វ៉ាដាច់ពីគណបក្សផ្សេងៗ ដែលអាចនឹងទទួលបានអសនៈរហូតលើស៩០០០អសនៈ នៃចំនួនអសនៈសរុប១១៦២២ ព្រមទាំងអាចទទួលបានតំណែងចៅសង្កាត់ ឬមេឃុំ នៅទូទាំងប្រទេសតែម្តង លើកលែងតែខេត្តកំពង់ធំ គណបក្សភ្លើងទៀន អាចទទួលបានមេឃុំចំនួន៣ និងខេត្តកំពង់ចាម អាចទទួលបានចំនួន១ឃុំ (សរុប៤)។

គិតត្រឹមម៉ោង១៣៖០០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ គ.ជ.ប បានបញ្ចប់ការប្រកាសលទ្ធផលបោះឆ្នោតបឋមពីឃុំ-សង្កាត់១៦៥២ ទូទាំងប្រទេស រួចហើយដែរតាមរយៈផ្សាយផ្ទាល់ទូរទស្សន៍ជាតិ (TVK) និងបណ្តាញផ្សាយរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត។

ខាងក្រោមជាលទ្ធផលបឋមនៅតាមបណ្ដារាជធានី-ខេត្ត ទាំង២៥ ទូទាំងប្រទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីអភិបាលរាជធានី-ខេត្តទូទាំងប្រទេស៖

ទី១៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ការិយាល័យបោះឆ្នោតនៅទូទាំងរាជធានីភ្នំពេញ សរុប១០៥សង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងចៅសង្កាត់ទាំង១០៥សង្កាត់។

ទី២៖ លោក ជាម ច័ន្ឌសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹងថា ការិយាល័យបោះឆ្នោតនៅទូទាំងខេត្ត សរុបចំនួន១,៣១៨ការិយាល័យ មាន៦៤ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៦៤។

ទី៣៖ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ដកណ្ដាល បានថ្លែងឲ្យដឹងថា ឃុំ-សង្កាត់ទាំង១២៧ នៅខេត្តកណ្ដាល គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ-សង្កាត់ទាំងអស់ ចំនួន១២៧។

ទី៤៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងឲ្យដឹងថា ខេត្តប៉ៃលិន មានចំនួន៨ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៨។

ទី៥៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងឲ្យដឹងថា ខេត្តសៀមរាប មាន១០០ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង១០០។

ទី៦៖ លោក អ៊ុំ រាត្រី អភិបាលខេត្តប ន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា ខេត្តបន្ទាយមានជ័យ មាន៦៧ឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៦៧។

ទី៧៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា ខេត្តបាត់ដំបង មាន១០៣ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង១០៣។

ទី៨៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា ខេត្តកំពង់ចាម មាន១០៩ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់១០៨ឃុំសង្កាត់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់១០៨ ខណៈគណបក្សភ្លើងទៀន អាចទទួលបានតំណែងមេឃុំ១។

ទី៩៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងឲ្យដឹងថា ខេត្តកែប មាន៥ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៥។

ទី១០៖ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងឲ្យដឹងថា ខេត្តកំពង់ឆ្នាំង មាន៧១ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៧១។

ទី១១៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងថា ខេត្តព្រះសីហនុ មាន២៩ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់ និងអាចទទួលបានមុខតំណែងមេឃុំ ចៅសង្កាត់ទាំង២៩។

ទី១២៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងឲ្យដឹងថា ខេត្តកោះកុង មាន២៩ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងទទួលបានជាមេឃុំចៅសង្កាត់ទាំង២៩។

ទី១៣៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងឲ្យដឹងថា ខេត្តស្ទឹងត្រែង មាន៣៤ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៣៤។

ទី១៤៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹងថា ខេត្តកំពង់ស្ពឺ មាន៨៨ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៨៨។

ទី១៥៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងឲ្យដឹងថា ខេត្តកំពត មាន៩៣ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៩៣។

ទី១៦៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងឲ្យដឹងថា ខេត្តស្វាយរៀង មាន៨០ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ-សង្កាត់ទាំងអស់ ចំនួន៨០។

ទី១៧៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងឲ្យដឹងថា ខេត្តរតនគិរី មាន៥០ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៥០។

ទី១៨៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងឲ្យដឹងថា ខេត្តក្រចេះ មាន៤៨ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៤៨។

ទី១៩៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានថ្លែងឲ្យដឹងថា ខេត្តពោធិ៍សាត់ មាន៤៩ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៤៩។

ទី២០៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងឲ្យដឹងថា ខេត្តឧត្តរមានជ័យ មាន២៤ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង២៤។

ទី២១៖ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងឲ្យដឹងថា ខេត្តមណ្ឌលគិរី មាន២១ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង២១។

ទី២២៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងឲ្យដឹងថា ខេត្តព្រៃវែង មាន១១៦ឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង១១៦។

ទី២៣៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងឲ្យដឹងថា ខេត្តកំពង់ធំ មានឃុំសង្កាត់ ចំនួន៨១ឃុំសង្កាត់ ក្នុងនោះគណបក្សប្រជាជនកម្ពុជា នាំមុខដាច់៧៨ឃុំសង្កាត់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ចំនួន៧៨ ខណៈគណបក្សភ្លើងទៀន អាចនឹងទទួលបាន៣ឃុំ។

ទី២៤៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា ខេត្តព្រះវិហារ មាន៥១ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៥១។

ទី២៥៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ខេត្តតាកែវ មាន១០០ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង១០០៕