(អាមេរិក)៖ យន្តហោះទម្លាក់គ្រាប់បែកដ៏ល្បីឈ្មោះរបស់អាមេរិក B-52 បានធ្លាក់នៅព្រឹកថ្ងៃ ព្រហស្បតិ៍នេះនៅឯមូលដ្ឋានទ័ពអាកាសក្នុងកោះ ហ្គាម (Guam) របស់សហរដ្ឋអាមេរិកក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ពេលដែលវាកំពុងបំពេញបេសកកម្មហ្វឹកហ្វឺន។ នេះបើតាមការចេញផ្សាយ មុននេះបន្តិចដោយ CNN នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦។
យន្តហោះបានធ្លាក់នៅព្រលានយន្តហោះទ័ពអាកាស Andersen នៅវេលាម៉ោង ៨៖៣០ព្រឹក ម៉ោងនៅទីក្រុងហុងកុង ប៉ុន្តែពីឡុត និងនាយទាហានដែលជិះនៅលើនោះ ០៧នាក់បានភៀសខ្លួន ចេញពីយន្តហោះទាន់ពេលវេលា ដោយមិនមាននរណាម្នាក់បាត់បង់ជីវិតឡើយ។
សម្រាប់មូលហេតុការធ្លាក់នេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។ ដោយឡែកសម្រាប់ បេសកកម្មលើកនេះ ស្ថិតនៅក្នុងគោលដៅអ្វី ក៏មូលដ្ឋានទ័ពខាងលើនេះមិនបានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មាននោះដែរ៕