(អេក្វាទ័រ)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយទៀតហើយ កម្រិត៧.២រិចទ័រ បានវាយប្រហារប្រទេសអេក្វាទ័រ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦,៧រ៉ិចទ័របានវាយប្រហារ ភាគខាងលិចប្រទេសអាមេរិកឡាទីនមួយនេះ កាលពីថ្ងៃពុធម្សិលមិញ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦។
គ្រោះរញ្ជួយដីនេះបានវាយប្រហារចំនួន២ដង ក្នុងរយៈពេលមិនដល់២៤ម៉ោង, ដោយលើកទី២នេះ វាយប្រហារភាគខាងជើងទីក្រុង Quito របស់អេក្វាទ័រ។
ភ្លាមៗគេនៅមិនទាន់ដឹងថា តើវាមានទំហំកម្រិតណាឲ្យប្រាកដ និង បានបង្កការខូចខាតឬក៏មនុស្ស រងគ្រោះប៉ុន្មាននាក់នោះឡើយ។ សម្រាប់ព័ត៌មានលម្អិត នឹងមានការចេញផ្សាយនាពេលបន្តិចទៀតនេះ៕