(ភ្នំពេញ)៖ លទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នាំមុខដាច់លើគណបក្សនយោបាយផ្សេងទាំងអស់។

ខាងក្រោមនេះ ជាលទ្ធផលបណ្ដោះអាសន្ននៅតាមបណ្ដារាជធានី-ខេត្ត ទាំង២៥៖

ទី១៖ លោក ឃួង ស្រេង៖ ការិយាល័យបោះឆ្នោតនៅទូទាំងរាជធានីភ្នំពេញ សរុប១០៥សង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ http://fna.asia/9b4f5fd

ទី២៖ អភិបាលខេត្តត្បូងឃ្មុំ៖ ការិយាល័យបោះឆ្នោតនៅទូទាំងខេត្ត សរុបចំនួន១,៣១៨ការិយាល័យ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់ http://fna.asia/e65c356

ទី៣៖ លោក ម៉ៅ ភិរុណ៖ ឃុំ-សង្កាត់ទាំង១២៧ នៅខេត្តកណ្ដាល គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ http://fna.asia/8297f5e

ទី៤៖ អភិបាលខេត្តប៉ៃលិន៖ មណ្ឌលបោះឆ្នោតនៅទូទាំងខេត្តប៉ៃលិន ទាំង១១៨ការិយាល័យ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ http://fna.asia/f0b7f63

ទី៥៖ លោក ទៀ សីហា៖ ការិយាល័យបោះឆ្នោតទាំង១,៥០៨ នៅទូទាំងខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជានាំមុខដាច់ http://fna.asia/89cbf65

ទី៦៖ លោក អ៊ុំ រាត្រី៖ ខេត្តបន្ទាយមានជ័យ មាន៦៧ឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជាឈ្នះដាច់ទាំងអស់ http://fna.asia/581f613

ទី៧៖ អភិបាលខេត្តបាត់ដំបង៖ ឃុំ-សង្កាត់ ទាំង១០៣ នៅខេត្តបាត់ដំបង គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងទទួលបានជាមេឃុំចៅសង្កាត់ទាំង១០៣ http://fna.asia/b2334fc

ទី៨៖ លោក អ៊ុន ចាន់ដា៖ លទ្ធផលបណ្ដោះអាសន្ន ខេត្តកំពង់ចាម គណបក្សប្រជាជនកម្ពុជានាំមុខ ១០៨ឃុំ-សង្កាត់ http://fna.asia/576b234

ទី៩៖ លោក សោម ពិសិដ្ឋ៖ ខេត្តកែប មាន៥ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ http://fna.asia/264a7e9

ទី១០៖ អភិបាលខេត្តកំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំង មាន៧១ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ http://fna.asia/9c83a2e

ទី១១៖ លោក គួច ចំរើន៖ ខេត្តព្រះសីហនុ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់លើគណបក្សផ្សេង http://fna.asia/51a3e37

ទី១២៖ អភិបាលខេត្តកោះកុង៖ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងទទួលបានជាមេឃុំចៅសង្កាត់ទាំង២៩ http://fna.asia/1f3049a

ទី១៣៖ អភិបាលខេត្តស្ទឹងត្រែង៖ ទូទាំងខេត្តស្ទឹងត្រែងមាន ៣៤ឃុំសង្កាត់ សរុបមណ្ឌលបោះឆ្នោត ២៣៩ការិយាល័យ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ http://fna.asia/d3bc441

ទី១៤៖ លោក វ៉ី សំណាង៖ ខេត្តកំពង់ស្ពឺ មាន៨៨ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ http://fna.asia/3813185

ទី១៥៖ លោក ម៉ៅ ធនិន៖ ខេត្តកំពត មាន៩៣ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ http://fna.asia/6b93d3e

ទី១៦៖ លោក ម៉ែន វិបុល៖ ខេត្តស្វាយរៀង មាន៨០ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ http://fna.asia/69fd56e

ទី១៧៖ លោក ញ៉ែម សំអឿន៖ ខេត្តរតនគិរី មាន៥០ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ http://fna.asia/392f622

ទី១៨៖ លោក វ៉ា ថន៖ ខេត្តក្រចេះ មាន៤៨ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ http://fna.asia/056d9a4

ទី១៩៖ លោក ជាវ តាយ៖ ខេត្តពោធិ៍សាត់ មាន៤៩ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ http://fna.asia/30a0f7e

ទី២០៖ លោក ប៉ែន កុសល្យ៖ ខេត្តឧត្តរមានជ័យ មាន២៤ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ http://fna.asia/98f98a0

ទី២១៖ លោក ថង សាវុន៖ ខេត្តមណ្ឌលគិរី មាន២៤ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ http://fna.asia/91a4ee2

ទី២២៖ លោក ជា សុមេធី៖ ខេត្តព្រៃវែង មាន១១៦ឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ http://fna.asia/6c9151d

ទី២៣៖ លោក ងួន រតនៈ៖ ខេត្តកំពង់ធំ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ ៧៨ឃុំសង្កាត់ ក្នុងចំណោមឃុំសង្កាត់៨១ http://fna.asia/1ccc290

ទី២៤៖ លោក ប្រាក់ សុវណ្ណ៖ ខេត្តព្រះវិហារ មាន៥១ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ http://fna.asia/8d35a0d

ទី២៥៖ លោក អ៊ូច ភា៖ ខេត្តតាកែវ មាន១០០ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ http://fna.asia/b2f787c ៕