(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក (យប់១លើក) បណ្តាលអោយមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់៤នាក់ និងរបួសស្រាល៦នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១២គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង, រថយន្តធុនតូចចំនួន៣គ្រឿងហើយមូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន១លើក, ស្រវឹង២លើក, មិនប្រកាន់ស្តាំ៣លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៥នាក់។
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៤,៣១៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៧១៩គ្រឿង និងពិន័យសរុប ២,៥៩៩គ្រឿង ៕