(ភ្នំពេញ)៖ លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះបញ្ជាក់ថា ប្រជាពលរដ្ឋ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។

លោក ប្រាជ្ញ ចន្ទ បានថ្លែងថា នៅព្រឹកថ្ងៃទី០៥ ខែមិថុនានេះ ចាប់ពីម៉ោង៧ព្រឹក ការិយាល័យបោះឆ្នោតទូទាំងប្រទេស បានបើកដំណើរការទាំងអស់ មិនមានការិយាល័យណាមួយមិនបើកនោះទេ។ ការបោះឆ្នោតដំណើរការ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៣រសៀល។