យុវតីមួយរូបផ្ញើសារវិដេអូជូនលោក សម រង្ស៊ី៖ «ហេតុអ្វីពូធ្វើឲ្យពួកគាត់រំលឹកដល់សម័យកាលអាវខ្មៅនោះអញ្ជឹង ពូធ្វើអញ្ជឹងដើម្បីអ្វី» (Video inside)
19-05-2016 08:07
(ភ្នំពេញ)៖ «កូនខ្មែរគ្រប់រូប គ្មានអ្នកណាត្រូវការសម័យត្បូងចបទៀតទេពូ សូមពូធ្វើទង្វើអ្វីដើម្បីខ្មែរ មិនមែនធ្វើទង្វើសម្លាប់ខ្មែរ» នេះជាសម្តីលើក ឡើងរបស់យុវតីមួយរូប ផ្ញើសារវិដេអូជូនលោក សម រង្ស៊ី តាមរយៈ Facebook ពាក់ព័ន្ធនឹងយុទ្ធនាការស្លៀកពាក់អាវខ្មៅ។
យុវតីដែលស្អប់ខ្ពើមការវិលត្រឡប់មកវិញនូវរបបអាវខ្មៅ បានសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់លោក សម រង្ស៊ី ដែលបានញុះញង់ដល់សកម្មជនរបស់ខ្លួន ឲ្យមានយុទ្ធនាការស្លៀកខ្មៅ បង្កភាពវឹកវរដល់សង្គម។
យុវតីរូបនោះបានបញ្ជាក់នៅក្នុងវិដេអូ ដែលមានរយៈពេលជាង៦នាទីថា «សម័យកាលអាវខ្មៅ ជាសម័យកាលដ៏ជូរចត់ ដែលធ្វើឲ្យខ្មែរគ្រប់គ្នា រស់ក្នុងថ្លុកឈាម, បើជាតិហ្នឹងរលាយដោយសារពូ ពូប្រហែលជាសប្បាយចិត្ត ខ្ញុំចង់ឲ្យពូធ្វើនយោបាយដើម្បីជាតិខ្មែរ ខ្ញុំមិនចង់ឲ្យពូធ្វើនយោបាយ ដើម្បីបុគ្គល ឬគំនុំរបស់ពូទេ»។ ខាងក្រោមនេះសារវិដេអូរបស់យុវតីផ្ញើជូនលោក សម រង្ស៊ី៖