Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតី រុស្ស៊ី នៅថ្ងៃស្អែក នាទីក្រុង Sochi

18-05-2016 23:51

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅយប់ថ្ងៃទី១៨ ខែឧសភានេះឲ្យដឹងថា សម្តេច និងគណៈប្រតិភូបានអញើញទៅដល់ទីក្រុង Sochi ដែលជាកន្លែងត្រូវប្រជុំអាស៊ានរុស្ស៊ី។ សម្តេចតេជោ បានឲ្យដឹងទៀតថា នៅវេលាម៉ោង ១៤៖៤៥នាទី ត្រូវនិងម៉ោង១៨៖៤៥ នាទី ម៉ោងកម្ពុជានាថ្ងៃស្អែក ទី១៩ ខែឧសភា សម្តេចនាយករដ្ឋមន្រ្តី និងនឹងជួបពិភាក្សាជាមួយប្រធានាធិបតី រុស្ស៊ី Vladimir Putin ។

យោងតាម Facebook សម្តេចតេជោ បានឲ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំនិងគណៈប្រតិភូកម្ពុជាយើងបានមកដល់ទីក្រុង Sochi ដែលជាកន្លែងត្រូវប្រជុំអាស៊ានរុស្ស៊ី។ ខ្ញុំនឹងត្រូវជួបប្រធានាធិបតី សហព័ន្ឋរុស្ស៊ី Vladimir Putin នៅម៉ោង១៤៖៤៥នាទី ត្រូវនិងម៉ោង១៨៖៤៥ នាទី ម៉ោងកម្ពុជានាថ្ងៃស្អែក ទី១៩ ខែឧសភា។ សុំជូនភ្ជាប់នូវរូបថតប៉ុន្មានសន្លឹកដែលខ្ញុំ Selfie នៅសណ្ឋាគារ Radisson ជាប់មាត់សមុទ្រខ្មៅ នៅម៉ោង១៨ល្ងាចនេះ។ មាត់សមុទ្រនៃទីក្រុង Sochi នេះហើយដែលកាលពី ៣៤ ឆ្នាំមុន (១៩៨២) ខ្ញុំនិង ភរិយាព្រមទាំងកូនតូចៗ២នាក់ គឺ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ាណា មកសំរាក។ ពេលនេះ Sochi មានការអភិវឌ្ឍយ៉ាងខ្លាំង»៕