(សៀមរាប)៖ ព្រឹត្ដិការណ៍ ប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅមណ្ឌលខេត្តសៀមរាប បានបង្ហាញវត្ដមានហើយ ដែលមានរយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។ ដោយការប្រកួតនេះមានការចូលរួមប្រកួតចំនួន៨ក្រុម គឺពូលA ៤ក្រុម និងពូលB ៤ក្រុម ដើម្បីជ្រើសរើស លេខមួយលេខ១ , លេខ២ និងលេង៣ ទៅប្រកួតបន្ដទៀត។ ពូល A : កងពលតូចអន្តរគមន៍លេខ៧, កងពលតូចអន្តរគមន៍លេខ៩, វិទ្យាល័យ១០មករា ១៩៧៩ និង Angkor Guide និងពូល B: យុវជនសៀមរាប, យុវជនស្វាយធំ, យុវជនស្ម័គ្រចិត្តសសរស្តម្ភ, វិទ្យាល័យបាគង។
ការប្រកួតបាល់ទះលើកទី១ មានចំនួនបីគូ គឺគូទី១-រវាងក្រុមកងពលតូចអន្តរាគមន៌លេខ៧ ប្រកួតជាមួយក្រុម Angkor Guide ក្នុងលទ្ធផលបច្ចេកទេសក្រុមកងពលតូចអន្តរាគមន៌លេខ៧ ឈ្នះក្រុម Angkor Guide ៣សិតទល់នឹង០ ។
គូទី២-រវាងក្រុមកងពលតូចអន្តរាគមន៌លេខ៩ ប្រកួតជាមួយក្រុមវិទ្យាល័យ១០មករា ១៩៧៩ ក្នុងលទ្ធផលបច្ចេកទេសក្រុមកងពលតូចអន្តរាគមន៌លេខ៩ ឈ្នះក្រុម វិទ្យាល័យ១០មករា១៩៧៩ ៣សិតទល់នឹង០ ។
គូទី៣-រវាងក្រុមវិទ្យាល័យបាគង ប្រកួតជាមួយក្រុមយុវជនសៀមរាប ក្នុងលទ្ធផលបច្ចេកទេសក្រុមយុវជនសៀមរាប ឈ្នះក្រុម វិទ្យាល័យបាគង ៣សិតទល់នឹង០ ។
គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅពហុកីឡាដ្ឋានជាតិ ខេត្ដព្រះសីហនុនេះ គឺប្រារព្ធធ្វើឡើងចំនួន៦ថ្ងៃ ដែលចាប់ពីថ្ងៃទី១៧-២២ ខែឧសភា ឆ្នាំ២០១៦នេះ។
សូមរួសរាន់អញ្ជើញចូលរួម ការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា៕