(រតនគិរី)៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ លោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី បានអញ្ជើញមកបោះឆ្នោត នៅមណ្ឌលបោះឆ្នោតវិទ្យាល័យសម្តេឪ-សម្តេចម៉ែ, លោក ប៊ូ ឡាំ សមាជិករដ្ឋសភាមណ្ឌល រតនគិរី និងលោកស្រី បានអញ្ជើញមកបោះឆ្នោតនៅមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាឡាបានសៀក និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញមកបោះឆ្នោតនៅមណ្ឌលបោះឆ្នោត សាលាបឋមសិក្សាឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។
សម្រាប់ខេត្តរតនគីរី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ៧ព្រឹកនេះ ដោយមានគណបក្សនយោបាយចំនួន៦ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៨៧ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន១០៩,៤៨៤នាក់នាក់ ក្នុងនោះមានស្រីចំនួន៥៤,៧៨៤នាក់៕