(ភ្នំពេញ)៖ មកទល់នឹងពេលនេះ មូលនីធិអង្គរ និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅតែបន្ត យុទ្ធនាការចែកទឹកជូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកសម្រាប់ទទួលទាន និងប្រើប្រាស់ ក្នុងខណៈពេលដែលខេត្តក្រុងស្ទើរតែទាំងស្រុងរបស់កម្ពុជាកំពុងទទួលរងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុត។

កាន់តែពិសេសទៅទៀតនោះ ទោះតាមបណ្ដាខេត្ដមួយចំនួនទៀតមានភ្លៀងធ្លាក់ក៏ដោយ តែប្រជាពលរដ្ឋនៅតែខ្វះខាតទឹកស្អាតស្រាប់ពិសារ និងប្រើប្រាស់ដែរ ព្រោះវាមិនទាន់គ្រប់គ្រាន់ទៅតាមតម្រូវការរបស់ពួកគេ។ ព្រមជាមួយគ្នានេះ បានជាមូលនីធិអង្គរ និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅតែបន្ត យុទ្ធនាការចែកទឹកជូនប្រជាពលរដ្ឋបន្ថែមទៀតរហូតទាល់តែគ្រប់តម្រូវរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា មូលនីធិអង្គរ និងក្រសួងឧស្សាហកម្ម បានចុះចែកទឹកជូនប្រជាពលរដ្ឋ បានចំនួន១០ខេត្ត ក្នុងនោះមានប្រជាជនជាច្រើន ពាន់គ្រួសារបានទទួលទឹកពីមូលនិធីក្នុងរយៈពេល១០ថៃ្ងនេះ រួមមានបងប្អូននៅខេត្តកំពត កែប កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ កំពង់សោម កោះកុង សៀមរាប និងខេត្តឧត្តរមានជ័យ ហើយនឹងបន្តទៅខេត្តដទៃទៀត រហូតគ្រប់ខេត្តក្រុងទូទាំងប្រទេស៕