(ភ្នំពេញ)៖ គិតត្រឹមម៉ោង១១៖០០ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្របខ័ណ្ឌទូទាំងប្រទេស សម្រេចបានលទ្ធផល ៥៦,១៧ភាគរយស្មើនឹងជាង៥លាននាក់។ នេះបើតាមការឲ្យដឹងពី លោក ឌឹម សុវណ្ណរុំ សមាជិក គជប និងជាប្រធានប្រតិកម្មព័ត៌មាន គជប ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។
ក្នុងនោះ រួមមាន៖
*ទី១៖ ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋបានទៅបោះឆ្នោត ចំនួន២០៧,៩១៤នាក់ ស្មើនឹង៥១.២៤ភាគរយ
*ទី២៖ ខេត្តបាត់ដំបង មានប្រជាពលរដ្ឋបានទៅបោះឆ្នោត ចំនួន២៨៧,៧១៥នាក់ ស្មើនឹង៤៥.៤០ភាគរយ
*ទី៣៖ ខេត្តកំពង់ចាម មានប្រជាពលរដ្ឋបានទៅបោះឆ្នោត ចំនួន៣៣៧,៣៨១នាក់ ស្មើនឹង៥៤.៥៦ភាគរយ
*ទី៤៖ ខេត្តកំពង់ឆ្នាំង មានប្រជាពលរដ្ឋបានទៅបោះឆ្នោត ចំនួន១៩១,៩៧៨នាក់ ស្មើនឹង៥៥.៦៥ភាគរយ
*ទី៥៖ ខេត្តកំពង់ស្ពឺ មានប្រជាពលរដ្ឋបានទៅបោះឆ្នោត ចំនួន៣៥០,៩០៤នាក់ ស្មើនឹង៦១.៣៩ភាគរយ
*ទី៦៖ ខេត្តកំពង់ធំ មានប្រជាពលរដ្ឋបានទៅបោះឆ្នោត ចំនួន២០២,៩៦០នាក់ ស្មើនឹង៤៧.០១ភាគរយ
*ទី៧៖ ខេត្តកំពត មានប្រជាពលរដ្ឋបានទៅបោះឆ្នោត ចំនួន២៤៣,៨៦៧នាក់ ស្មើនឹង៦១.០៦ភាគរយ
*ទី៨៖ ខេត្តកណ្ដាល មានប្រជាពលរដ្ឋបានទៅបោះឆ្នោត ចំនួន៤៤៦,០១៨នាក់ ស្មើនឹង៥៧.៤៩ភាគរយ
*ទី៩៖ ខេត្តកោះកុង មានប្រជាពលរដ្ឋបានទៅបោះឆ្នោត ចំនួន៣៧,៤២៦នាក់ ស្មើនឹង៥១.១៧ភាគរយ
*ទី១០៖ ខេត្តក្រចេះ មានប្រជាពលរដ្ឋបានទៅបោះឆ្នោត ចំនួន១២៤,៦៦៣នាក់ ស្មើនឹង៥៦.៩៨ភាគរយ
*ទី១១៖ ខេត្តមណ្ឌលគិរី មានប្រជាពលរដ្ឋបានបោះឆ្នោតចំនួន២៨,០០៥នាក់ ស្មើនឹង ៥៨.២៣ភាគរយ
*ទី១២៖ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋបានបោះឆ្នោតចំនួន ៤៩២,០២៨នាក់ ស្មើនឹង ៥៤.៦៩ភាគរយ
*ទី១៣៖ ខេត្តព្រះវិហារ មានប្រជាពលរដ្ឋបានបោះឆ្នោតចំនួន ៩១,៩៨៦នាក់ ស្មើនឹង៦៤.១០ភាគរយ
*ទី១៤៖ ខេត្តព្រៃវែង មានប្រជាពលរដ្ឋបានបោះឆ្នោតចំនួន ៤៨៦,៩០០នាក់ ស្មើនឹង៦៨.០៤ភាគរយ
*ទី១៥៖ ខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋបានបោះឆ្នោតចំនួន ១៦៨,០៣៨នាក់ ស្មើនឹង៥៨.៥៣ភាគរយ
*ទី១៦៖ ខេត្តរតនគិរី មានប្រជាពលរដ្ឋបានបោះឆ្នោតចំនួន ៦៥,១០០នាក់ ស្មើនឹង៥៩.៤៦ភាគរយ
*ទី១៧៖ ខេត្តសៀមរាប មានប្រជាពលរដ្ឋបានបោះឆ្នោតចំនួន ៣២១,៩១០ ស្មើនឹង៥៤.៧០ភាគរយ
*ទី១៨៖ ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋបានបោះឆ្នោតចំនួន ៧៦,៨២៣នាក់ ស្មើនឹង៥៦.៣៧ភាគរយ
*ទី១៩៖ ខេត្តស្ទឹងត្រែង មានប្រជាពលរដ្ឋបានបោះឆ្នោតចំនួន ៤២,២២២នាក់ ស្មើនឹង៤៦.៤១ភាគរយ
*ទី២០៖ ខេត្តស្វាយរៀង មានប្រជាពលរដ្ឋបានបោះឆ្នោតចំនួន ២៥០,៥២៩នាក់ ស្មើនឹង៦៣.៩៧ភាគរយ
*ទី២១៖ ខេត្តតាកែវ មានប្រជាពលរដ្ឋបានបោះឆ្នោតចំនួន ៣៣៥,៤០០នាក់ ស្មើនឹង៥២.៥២ភាគរយ
*ទី២២៖ ខេត្តកែប មានប្រជាពលរដ្ឋបានបោះឆ្នោតចំនួន១៥,៩២១នាក់ ស្មើនឹង៥៩.៧៣ភាគរយ
*ទី២៣៖ ខេត្តប៉ៃលិន មានប្រជាពលរដ្ឋបានទៅបោះឆ្នោត ចំនួន២៦,២៩៦នាក់ ស្មើនឹង៦២.២២ភាគរយ
*ទី២៤៖ ខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋបានទៅបោះឆ្នោត ចំនួន៧៦,១០៨នាក់ ស្មើនឹង៥២.១៤ភាគរយ
*ទី២៥៖ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋបានទៅបោះឆ្នោត ចំនួន២៦៣,២៧៤នាក់ ស្មើនឹង៥៦.០៧ភាគរយ។
ជាមួយនឹងលទ្ធផលសម្រេចបាននៅពេលនេះ លោកបានបញ្ជាក់ទៀតថា ស្ថានភាពទូទៅនៃការបោះឆ្នោត បានប្រព្រឹត្តទៅយ៉ាងរលូន មិនមានអ្វីបង្កឲ្យមានការរាំងស្ទះ ឬបាតុភាពណាមួយកើតឡើងនោះទេ។
នៅថ្ងៃអាទិត្យនេះ ពលរដ្ឋខ្មែរនៅទូទាំងប្រទេសដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចក្នុងនាមប្រជាពលរដ្ឋ ដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋានដែលពួកគេពេញចិត្ត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ៧ព្រឹកនេះហើយដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។ ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។
ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់៕