(សៀមរាប)៖ សណ្ឋាគារ Memoire d’Angkor Boutique ប្រកាសផ្តល់ជូនការស្នាក់នៅមួយយប់ ដោយឥតគិតថ្លៃ ដើម្បីស្វាគមន៍ការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាប់អតិថិជនខ្មែរ ដែលមានគម្រោងធ្វើរដំណើរកំសាន្តមកកាន់ទីក្រុងសៀមរាប កំឡុងពេលឈប់សម្រាក ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលរៀបចំឡើង នៅទីព្រះស្រែលានជល់ដំរី ខេត្ដសៀមរាប។
ការផ្តល់ជូនពិសេនេះមានសុពលភាពសម្រាប់តែអតិថិជនខ្មែរដែលស្នាក់នៅ នឹងបង់ប្រាក់ ចំនួនពីរយប់ឡើងទៅ ហើយយប់ទីបី នឹងផ្តល់ជូនដោយឥតគិតថ្លៃ ចំពោះតម្លៃបន្ទប់ ៥៥ដុល្លាក្នុងមួយយប់។
សម្រាប់អាហារពេលព្រឹកបែប Buffet នឹងបញ្ចុះតំលៃ ជូន៥០% មកត្រឹមតែ ៥ដុល្លារតែប៉ុណ្ណោះក្នុងម្នាក់ ដែលរួមបញ្ចូលទាំងទឹកផ្លែឈើជាច្រើនមុខ ទឹកដោះគោឆៅ និងតែ កាហ្វេ ផងដែរ ហើយការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី១៨ រហូតដស់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៦។
Memoire d’Angkor ជាសណ្ឋាគារដែលបានសាងសង់និងរចនារបថ តាមបែបសិល្បៈបុរាណខ្មែរ ដោយស្ថាបនិកខ្មែរដ៏ល្បីល្បាញម្នាក់ ដោយបន្ទប់នីមួយៗ មានទំហំចាប់ពី៣០ម៉ែត្រការេឡើងទៅ ហើយគ្រប់បន្ទប់បំពាក់ទៅដោយម៉ាស៊ីនត្រជាក់ ដែលមានផាសុខភាព ព្រមជាមួយសេវាកម្មដ៏រស់រាយរាក់ទាក់ ដែលបុគ្គលិកមានវិជ្ជាជីវៈត្រឹមត្រូវ និងជំនាញខាងផ្នែកបដិសណ្ឋារកិច្ចពីបរទេស។
កាន់តែពិសេសនោះ Memoire d’Angkor ក៏មានអាងហែលទឹកដ៏ស្រស់ស្អាត និងភោជនីយដ្ឋានសម្រាប់អារហារឆ្ងាញ់ៗពេញមួយថ្ងៃ ព្រមជាមួយទីតាំងដែលល្អបំផុតក្បែរ Pub-Street និងអង្គរវត្ត ហើយសណ្ឋាគារក៏មានទីធ្លា ចតរថយន្តមានសុវត្ថិភាព និងមានបុគ្គលិកសម្រាប់ការជួយសម្រួលការចតរបស់លោកអ្នក ព្រមទាំងមានម៉ាស៊ីនភ្លើងផ្ទាល់សម្រាប់ធានាបាននូវការផ្គត់ផ្គង់ អគ្គិសនី បានគ្រប់គ្រាន់គ្រប់ពេលផងដែរ។
សម្រាប់ទីតាំងស្ថិតនៅចំកណ្តាលបេះដូងនៃទីក្រុងសៀមរាប តាមបណ្តោយ ផ្លូវស៊ីវត្ថា។
ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនងមកតាមរយៈទូរស័ព្ទលេខ៖ 069 408 777 or 092 318 558 ឬ Email: [email protected] និង Facebook: www.facebook.com/Memoiredangkorboutiquehotel៕