(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលត្រូវនឹងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នោះ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី បានបោះឆ្នោតនៅមណ្ឌលបោះឆ្នោតសាលាបឋមសិក្សា សម្តេចឪ សម្ដេចម៉ែ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង៧ព្រឹកនេះ ដោយនៅខេត្តស្ទឹងត្រែងមានគណបក្សនយោបាយចំនួន៦គណបក្ស។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន២៣៩ការិយាល័យ។
ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន៩០,៩៦៨នាក់ ក្នុងនោះមានស្រីចំនួន៤៤,៤០០នាក់៕