(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើលិខិតមួយច្បាប់ ជូនដល់បណ្តាលឯកអគ្គរាជទូត អគ្គកុងស៊ុលខ្មែរ ប្រចាំនៅបរទេសទាំងអស់ ដោយអនុញ្ញាតឲ្យផ្តល់ទិដ្ឋាការពិសេសប្រភេទ K ដល់អ្នកស្នើសុំណា ដែលមានសញ្ជាតិខ្មែរពីកំណើត ដូចដែលស្ថានទូត ស្ថានអគ្គកុងស៊ុល តែងបានអនុវត្តកន្លងមក។
លិខិតរបស់ក្រសួងការបទេសបញ្ជាក់ទៀតថា ចំពោះអ្នកដែលមានបំណង ស្នើសុំទិដ្ឋាការពិសេសប្រភេទ K នៅពេលមកដល់ (Visa on Arrival) សាម៉ីជនស្នើសុំត្រូវភ្ជាប់មកជាមួយនូវឯកសារ៖
- សំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណ (កាតខ្មែរ) ដែលបញ្ជាក់ថា ម្តាយ/ឪពុករបស់សាម៉ីជនស្នើសុំជាខ្មែរ ឬ
- សំបុត្រអាពាហ៍ពិពាហ៍បញ្ជាក់ថា ប្តី/ប្រពន្ធ ដែលជាម្តាយ/ឪពុក របស់សាម៉ីជន ស្នើសុំជាខ្មែរ ឬ
- ឯកសារផ្សេងៗដែលបញ្ជាក់ថា សាម៉ីជនពិតជាមានសញ្ជាតិខ្មែរពីកំណើត៕
ព័ត៌មានលម្អិតសូមអានលិខិត របស់ក្រសួងការបរទេសទាំងស្រុង៖