(សៀមរាប)៖ ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប បានបង្ហាញវត្តមានច្រើនកុះករតាមមណ្ឌលបោះឆ្នោតនានាក្នុងក្រុងសៀមរាប ជាមួយនឹងស្នាមញញឹម ដែលសបញ្ជាក់ថា ពួកគេបានត្រៀមខ្លួនក្នុងការបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្ត និងជាការបោះឆ្នោតដោយសេរី ពុំមានការបង្ខិតបង្ខំអ្វីឡើយ។

អភិបាលខេត្តសៀមរាប លោក ទៀ សីហា និងភរិយាក៏បានទៅបោះឆ្នោតនៅមណ្ឌលសាលាបឋមសិក្សាមុខនាគ សង្កាត់គោគចក ក្រុងសៀមរាបផងដែរ។

ក្រោយបោះឆ្នោតរួច លោកបានបង្ហាញអារម្មណ៍រីករាយជាមួយទិដ្ឋភាពដែលប្រជាពលរដ្ឋច្រើនកុះករ យល់ពីសិទ្ធិខ្លួនឯង មកចូលរួមបោះឆ្នោតនៅពេលនេះ។ លោកអភិបាលខេត្ត ក៏អំពាវនាវឱ្យពលរដ្ឋបន្តប្រុងប្រយ័ត្ន ពាក់ម៉ាស់ និងប្រើអាកុលជាប់ជានិច្ច ដើម្បីបន្តបង្កាជំងឺកូវីដ១៩ ក្នុងអំឡុងពេលជួបជុំគ្នាច្រើន៕