(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.៨លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,០ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជិត ១ពាន់នាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១០,៧២៤,៥៥៤នាក់ (ស្លាប់ ៤៣,០៨០នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០៥៦,៤១២នាក់ (ស្លាប់ ១៥៦,៦១០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៥១៣,៦៣១នាក់ (ស្លាប់ ៣៥,៦៨៦នាក់)
* ថៃ ឆ្លងចំនួន ៤,៤៦៦,៧៩៣នាក់ (ស្លាប់ ៣០,១៧៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៩១,៣២៧នាក់ (ស្លាប់ ៦០,៤៥៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៣១៦,៧២៨នាក់ (ស្លាប់ ១,៣៩២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៣,៣៨១នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២១០,០៦៩នាក់ (ស្លាប់ ៧៥៦នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥០,០៥៨នាក់ (ស្លាប់ ២២៣នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៦,២៦២នាក់ (ស្លាប់ ៣,០៥៦នាក់)៕