(ឧត្តរមានជ័យ)៖ អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរ៤នាក់ តាមច្រកទ្វារអន្តរជាតិជាំ ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ ខណៈពេលលួចឆ្លងដែន ចូលកាប់ឈើគ្រញូងខុសច្បាប់។
ពលករខ្មែរ៤នាក់នោះបានមកដល់កម្ពុជាវិញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ តាមច្រកអន្តរៈជាតិជាំ ស្ថិតស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចកម្ពុជាបានឲ្យដឹងថា ពលករទាំង៤នាក់ បានលួចឆ្លងដែនចូលទឹកដីថៃ ដើម្បីកាប់ឈើក្រញូង ត្រូវបានទាហ៊ានថៃចាប់ នៅច្រករបៀងចាក់ច្រែង ទី១-ឈ្មោះ យឹម វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ, ទី២ឈ្មោះ ឈឹម ធី ភេទប្រុស អាយុ៥០ឆ្នាំ, ទី៣ឈ្មោះ ឈុំ រ៉ា ភេទប្រុស អាយុ២៣ឆ្នាំ និងទី៤ ឈ្មោះ វង់ រុន ភេទប្រុស អាយុ៣៥ឆ្នាំ អ្នកទាំង៤ខាងលើមានទីលំនៅ ខេត្តកំពង់ស្ពឺ ៕