(ហាណូយ)៖ ក្រុមអ្នកជំនាញវៀតណាម បានលើកឡើងថា ការបាញ់បង្ហោះផ្កាយរណប ដែលផលិតឡើងនៅក្នុង ស្រុក ជាលើកដំបូងរបស់ប្រទេសអាស៊ានមួយនេះ គឺជាជំហានឆ្ពោះទៅមុខដ៏ធំធេង សម្រាប់ការ ឈានជើងប្រឡូកក្នុងវិស័យឧស្សាហកម្មផ្នែកអវកាស។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦។
ផ្កាយរណបវៀតណាមដំបូងនេះ ត្រូវបានផលិតឡើងដោយក្រុមវិស្វករវៀតណាមសុទ្ធសាធ ហើយត្រូវបានបាញ់បង្ហោះនៅទីក្រុង Alice Springs ប្រទេសអូស្ត្រាលីកាលពីព្រឹកថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានរដ្ឋវៀតណាម នៅថ្ងៃពុធនេះ។
គួរបញ្ជាក់ថា ផ្កាយរណបដំបូងរបស់វៀតណាមបានហោះឡើងទៅកាន់រយៈកម្ពស់ ២៥ គីឡូម៉ែត្រ ដែលវានឹងដើរតួនាទីជា ផ្កាយរណបគាំទ្រប្រព័ន្ធទូរគមនាគមន៍។ លោកបណ្ឌិត Vu Quoc Huy នៃសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានថ្លែងដូច្នេះថា «វាជាលើកដំបូង ហើយដែលវៀតណាមមានវត្ថុអវកាសដែលអាចហោះ ក្នុងរយៈកម្ពស់ ២៥គីឡូម៉ែត្រ។ វាគឺជា ជោគជ័យធំធេងណាស់សម្រាប់ឧស្សាកម្មផ្នែកទីអវកាសរបស់វៀតណាម»៕