(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ, រយៈពេល២៨ថ្ងៃជាប់គ្នាដែលគ្មានអ្នកឆ្លងថ្មី, ចំណែកអ្នកជំងឺជាសះស្បើយ និងអ្នកស្លាប់ក៏គ្មានដែរ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៦២ នាក់, អ្នកជាសះស្បើយសរុបចំនួន១៣៣,២០៥នាក់, ស្លាប់សរុបចំនួន៣,០៥៦នាក់៕