(សេអ៊ូល)៖ ក្រសួងឧតុនិយម និងព្យាករណ៍អាកាសធាតុកូរ៉េខាងត្បូង បានសម្ដែងការសុំទោសចំពោះកំហុស នៃការផ្សាយព័ត៌មានថា មានគ្រោះរញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ នៅតំបន់ Hoengseong ខេត្ត Gangwon នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានយ៉ុនហាប់ ចេញផ្សាយ Update នៅមុននេះបន្តិច។
ក្រសួងឧតុនិយមកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីជូនដំណឹងថា នៅម៉ោង ៥៖៣០នាទីល្ងាចថ្ងៃនេះ (ម៉ោងនៅកូរ៉េខាងត្បូង) មន្ត្រីរបស់ខ្លួនមានកំហុស ដោយផ្ញើទូរសារច្រឡំ (Fax message) ទៅកាន់ស្ថាប័នព័ត៌មានក្នុងស្រុកជាច្រើន ថាមានគ្រោះរញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ ដោយនេះជាកំហុសយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងឧតុនិយម បានសរសេរថា៖ «យើងខ្ញុំសម្ដែងនូវការសុំទោស ចំពោះកំហុសដ៏ធ្ងន់ធ្ងរនេះ»។
សូមជំរាបថា នៅរសៀលថ្ងៃនេះ សារព័ត៌មានយ៉ុនហាប់ បានចេញផ្សាយថា មានគ្រោះរញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ នៅតំបន់ Hoengseong ខេត្ត Gangwo៕