(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបូកសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោត ការបិទដំណើរការឃោសនាបោះ
ឆ្នោត និងការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការនៅតាមការិយាល័យបោះឆ្នោត ក្រោមអធិបតីភាពរបស់លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប ជាប្រធានក្រុមប្រតិកម្មព័ត៌មាន និងជាប្រធានដឹកនាំកិច្ចប្រជុំ។
លោក ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថា ថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោត គ្រប់សកម្មភាពឃោសនាទាំងអស់ត្រូវតែបញ្ឈប់ ២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ ជនណា ឬគណបក្សនយោបាយណាដែលបំពានការហាមឃាត់នេះ នឹងត្រូវទទួលពិន័យតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ជាធរមាន។
លោក ឌឹម សុវណ្ណារុំ បានមានប្រសាសន៍បន្តទៀតថា ផ្អែកលើទិដ្ឋភាពជារួម បរិយាកាស នៃការឃោសនារបស់គណបក្សនយោបាយ ដើម្បីរកការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សានិងមានសណ្តាប់ធ្នាប់ របៀបរៀបរយ ដែលធានាបាននូវសន្តិសុខ សុវត្ថិភាព ដល់បេក្ខជន អ្នកចូលរួមនិងប្រជាពលរដ្ឋ។
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖