Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឃ្លាំងស្ដុកដែកមួយកន្លែង នៅភូមិស្រែជម្រៅ បាត់ដែកអស់ជាង១​ម៉ឺនដុល្លារ មេការដាក់​ពាក្យប្ដឹង​សន្តិសុខ​យាម២នាក់

18-05-2016 18:05

(ភ្នំពេញ)៖ ឃ្លាំងផ្ទុកដែកសំណង់មួយកន្លែង ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបាត់ដែកមួយចំនួន បើគិតជាទឹកប្រាក់អស់ជាង១ម៉ឺនដុល្លារ បង្កការភ្ញាក់ផ្អើល ដល់ម្ចាស់ឃ្លាំង ក្រោយពីឃើញសោឃ្លាំង ត្រូវគេលួចគាស់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ។

មេកាម្នាក់ប្រចាំឃ្លាំងម្នាក់បានឱ្យដឹងថា «កាលពីម្សិលមិញ សន្តិសុខយាមកាមម្នាក់ បានឱ្យប្អូនប្រុសបង្កើតរបស់ខ្លួន មកយាមជំនួស ព្រឹកឡើង ពេលខ្ញុំត្រឡប់មកត្រួតពិនិត្យឃ្លាំងវិញ ឃើញសោឃ្លាំង របើកចេញពីទ្វារ បន្ទាប់ខ្ញុំបានចូលទៅខាងក្នុងឃ្លាំង ស្រាប់តែឃើញបាត់ដែកអស់៥ប្រភេទ ទំងន់រាប់តោន គិតជាប្រាក់ជាង១ម៉ឺនដុល្លារ ក្រោយមកក៏មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ ប្ដឹងទៅលើសន្តិសុខនោះ តែម្តងនៅរសៀលនេះ»

បច្ចុប្បន្ន សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ តាមដាន ដើម្បីស្វែងរកការពិត និងចាត់ចែងតាមនីតិវិធីច្បាប់បន្ត៕