(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ, ២៧ថ្ងៃជាប់គ្នាដែលមិនមានអ្នកឆ្លងថ្មី

២៖ ប្រមុខ NATO ប្រាប់ឱ្យលោកខាងលិចត្រៀមខ្លួន សម្រាប់ «សង្គ្រាមរ៉ាំរ៉ៃ» នៅអ៊ុយក្រែន

៣៖ សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ផ្ញើជូនជនរួមជាតិ,
សារសម្លេងសម្តេចតេជោ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២.

៤៖ UN៖ ភាគីជម្លោះក្នុងប្រទេសយេម៉ែន យល់ព្រមបន្តបទឈប់បាញ់រយៈពេល ២ខែទៀត

៥៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរ និងអរគុណដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នៅទូទាំងប្រទេស ដែលបំពេញការងារបម្រើប្រជាជនបានយ៉ាងល្អ

៦៖ លោក ចូ បៃដិន អំពាវនាវឱ្យហាមឃាត់កាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ និងដំឡើងអាយុទិញកាំភ្លើង

៧៖ សម្តេចតេជោ ហ៊ុន សែន រំពឹងថា បក្សនយោបាយទាំងអស់ នឹងទទួលយកលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់

៨៖ ប្រេសិតអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ជួបពិភាក្សាគ្នាអំពីភាពតានតឹង ជុំវិញបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង

៩៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៣ ខែមិថុនានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣១.៨លាននាក់ និងស្លាប់៣៥.០ម៉ឺននាក់

១០៖ សហរដ្ឋអាមេរិក ធ្វើបច្ចុប្បន្នភាព «ពាក្យពេចន៍» ដោយនិយាយថាមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ ទេ

១១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០៤៤,៧៦៦នាក់, ដូសទី៣ចំនួន ៩,២៥២,៦០២នាក់ និងដូសទី៤ ចំនួន ២,៥៦៨,៨៥០នាក់ (គិតត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២)

១២៖ តួកគីផ្លាស់ប្តូរឈ្មោះជាផ្លូវការនៅ UN ពី «Turkey» ទៅជា «Turkyie»

១៣៖ រាជរដ្ឋាភិបាលបន្ថែមការជួយឧបត្ថម្ភធន បញ្ចុះតម្លៃប្រេងសាំង ដើម្បីជួយសម្រាលបន្ទុកពលរដ្ឋ

១៤៖ ថៃ៖ មនុស្ស ២,៩៧៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

១៥៖ គ.ជ.ប អំពាវនាវរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត

១៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ៨២,៨៩៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២១៦នាក់ស្លាប់ ក្នុង១ថ្ងៃ

១៧៖ វិភាគអន្តរជាតិ៖ តើការបញ្ជូនមីស៊ីលចម្ងាយឆ្ងាយឱ្យអ៊ុយក្រែន នឹងអូសអាមេរិក-រុស្ស៉ី ធ្លាក់ក្នុងសង្រ្គាមដោយផ្ទាល់ ឬ?

- ព័ត៌មាន Fresh News Plus

១៖ CEO ក្រុមហ៊ុន Tesla លោក Elon Musk ផ្ដល់ជម្រើសពីរដល់បុគ្គលិក «ធ្វើការ ៤០ម៉ោងក្នុងមួយសប្ដាហ៍ ឬលាឈប់ពីការងារ»

២៖ ម្ចាស់ពានរង្វាន់ជើងឯកប្រណាំងម៉ូតូ Quartararo នឹងបន្តប្រណាំងឲ្យក្រុម Yamaha រហូតដល់ឆ្នាំ២០២៤

៣៖ តើ COO របស់ Facebook ដែលទើបប្រកាសលាឈប់ពីតំណែង ជានរណា?