Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រន្ទះបាញ់ទៀតហើយ! របួសធ្ងន់៥នាក់ ដោយសារន្ទះបាញ់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

18-05-2016 18:11

(កំពង់ឆ្នាំង)៖ មនុស្ស៥នាក់ បានរងរបួសធ្ងន់ និងស្រាលដោយសាររន្ទះបាញ់ បន្ទាប់ពីពួកគេនាំគ្នាទៅជ្រកក្រោមផ្ទះ ពេលមេឃកំពុងភ្លៀងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិកំពោធស្បូវ ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

បើតាមប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង៥នាក់នេះ កំពុងធ្វើការនៅខាងក្រៅផ្ទះ ស្រាប់ពេលនោះមេឃឡើងខ្មៅ និងមានធ្លាក់ខ្យល់ ហើយមានភ្លៀងយ៉ាងខ្លាំង ឃើញស្ថានភាពបែបនេះជនរងគ្រោះទាំង៥នាក់នេះ បាននាំគ្នាទៅជ្រកក្រោមផ្ទះខ្លាចផ្គររន្ទះ ស្រាប់តែមានរន្ទះផ្កាភ្លើងយ៉ាងខ្លាំង បានបាញ់សំដៅចូលមកក្រោមផ្ទះ បណ្តាលឱ្យ សសរផ្ទះមួយដើមដែលនៅក្បែរកន្លែងពួកគេអង្គុយដាច់ជា ពីរកំណាត់ ចំណែកបុរសទាំង៥នាក់ ដែលអង្គុយចំងាយពីសរសរផ្ទះប្រមាណជា២ម៉ែត្រ ក៏បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលតែម្តង។ ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលនៅក្បែនោះ បាននាំគ្នាដឹកជនរងគ្រោះទាំង៥នាក់ នេះមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិបរិបូរណ៍៕