រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ផ្លាស់ប្តូរនាយកអាកាសយានយន្តអន្តរជាតិភ្នំពេញ និងសៀមរាប
18-05-2016 18:09
(សៀមរាប)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចផ្លាស់ប្តូរ នាយកអាកាសយានយន្តអន្តរជាតិភ្នំពេញ និងសៀមរាប។
លោក ប៊ុន រដ្ឋា អតីតនាយកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវចូលកាន់ភារកិច្ចថ្មី ជានាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប ជំនួសលោក ទិត្យ វណ្ណថា ត្រូវប្តូរទៅកាន់ភារកិច្ច ជានាយកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ នេះបើតាមការបញ្ជាក់របស់ លោក សិរី វត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់អង្គភាព Fresh News។
សូមជម្រាបថា ពិធីប្រកាសចូលកាន់ភារកិច្ចថ្មី របស់នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប លោក ប៊ុន រដ្ឋា ត្រូវបានរៀបចំឡើងនៅល្ងាចថ្ងៃទី១៨ ខែឧសភានេះ ខណៈពិធីប្រកាសចូលកាន់ភារកិច្ចថ្មី របស់នាយកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រៀបចំឡើងនៅថ្ងៃទី១៧ ខែឧសភាម្សិលមិញ៕