(កំពង់ធំ)៖ លោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ មកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំបានដឹកនាំ សមាជិក សមាជិកា ជាង១ពាន់នាក់ បិទបញ្ចប់ដង្ហែរក្បួនឃោសនារកសំលេងឆ្នោតនៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។
លោក ឃឹង នុភាព បានលើកឡើងអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈក្រោមដំបូលសន្តិភាពពេញលេញទូទាំងប្រទេស។
សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដី រដ្ឋាភិបាលតែមួយ។ លោកបានបន្តថា ដោយភាពឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មន្ត្រីគណបក្សបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋដល់មូលដ្ឋានយ៉ាងសកម្មលើគ្រប់វិស័យជាប់ជាប្រចាំ។
ចុងក្រោយលោក ឃឹង នុភាព បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ដែលបានខិតខំអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានដាក់ចេញនូវផែនការរួម និងបង្កើត គណៈកម្មការដឹកនាំ និងអនុគណៈកម្មការផ្សេងៗ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ និងទៅបោះឆ្នោតនៅថ្ងៃទី៥ ខែ មិថុនា ដោយបោះឆ្នោតជូនគណបក្សប្រជាជនឃុំតាំងក្រសៅ មានលំដាប់លេខរៀងទី៣។
លោក ឃឹង នុភាព បានបញ្ជាក់ថា ការដង្វែក្បួនបិទបញ្ចប់ការឃោសនានាមានអ្នកចូលរួមចំនួន១២៥១នាក់ ប្រើប្រាស់រថយន្ត ២០គ្រឿង និងម៉ូតូ២៥០គ្រឿង៕