(ភ្នំពេញ)៖ ក្រុមហ៊ុន ឌ្រីម វីន ខបភើរេសិន ក្រោមស្លាកសញ្ញាឆ្នោតខ្មែរ ទទួលបានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រតិបត្ដិការឆ្នោតខ្មែរ ស្របច្បាប់ទូទាំងកម្ពុជា បានសហការជាមួយក្រុមហ៊ុន Xinwei (Cambodia) Telecom Co.,Ltd ក្រោយស្លាកសញ្ញា ឃូថែល (CooTel) ដើម្បីប្រតិបត្ដិការឆ្នោតខ្មែរតាម ប្រព័ន្ធអ៊ីនធើណេតយ៉ាងអសា្ចរ្យ។
លោក ពេជ្រ ចិត្រា នាយកប្រតិបត្ដិរបស់ក្រុមហ៊ុនឆ្នោតខ្មែរ បានថ្លែងក្នុងសន្និសិទកាសែត នៅស្នាក់ការស្ទឹងមានជ័យ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះថា «ចាប់ពីថ្ងៃនេះទៅ ប្រជាពលរដ្ឋនៅកម្ពុជា អាចចូលរួមផ្សងសំណាង ឆ្នោតខ្មែរបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាមួយសារកម្មវិធី Android លើទូរស័ព្ទស្មាតហ្វូន និងគេហទំព័ររបស់ឆ្នោតខ្មែរ ដែលធ្វើឲ្យឆ្នោតខ្មែរមានលក្ខណៈស្រួលលេង និងងាយឈ្នះពិតៗ»។
លោកបន្ដថា ឆ្នោតខ្មែរគឺជាទំរង់នៃការកំសាន្ដសម្រាប់មនុស្សទូទៅ ហើយការផ្សងសំណាងនេះ គឺមិនធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ ឬជីវភាពរបស់ប្រជាពលរដ្ឋនោះទេ ដោយផ្សងសំណាងមានចំនួនទឹក ប្រាក់តិចតួចបំផុត ប្រសិនបើគាត់មិនមានសំណាងក្នុងការឈ្នះ ហើយបើគាត់មានសំណាងវិញនោះ នឹងទទួលបានទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។
លោកបន្ដទៀតថា ប្រសិនបើអតិថិជនឈ្នះរង្វាន់ ប្រាក់រង្វាន់នឹងធ្វើការទូទាត់ប្រាក់តាមរយៈភ្នាក់ងារលក់ ឬតាមភ្នាក់ងារលក់ជាច្រើនកន្លែង នៅតាមបណ្ដាខេត្ដក្រុង និងផ្ទេរ ចូលក្នុងគណនី Basic Account របស់ CooBill អ្នកលេងអាចធ្វើការទិញឆ្នោតខ្មែរឬធ្វើការទិញទំនិញផ្សេងៗ ឬធ្វើការដកយកប្រាក់សុទ្ធតែម្ដង នៅតាមភ្នាក់ងាររបស់ក្រុមហ៊ុនឆ្នោតខ្មែរ ឬនៅតាមការិយាល័យបំរើសេវាអតិថិជន របស់ក្រុមហ៊ុនដៃគូទូទាំងខេត្តក្រុង។
លោកបន្ថែមថា ក្រុមហ៊ុនយើងមានពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Dream Win Corporation គឺឆ្នោតខ្មែរមាននិមិត្ដសញ្ញា ប៉េងប៉ុង ៥គ្រាប់ ដែលតំណាងឲ្យលេង៥ខ្ទង់ ដោយពណ៌លឿង និមិត្ដសញ្ញានៃភាពងាយស្រួលលេង ហើយពណ៌ក្រហម ជានិមិត្ដសញ្ញានៃការឈ្នះ ឬជោគជ័យ។
លោកបន្ថែមទៀតថា សព្វថ្ងៃនេះក្រុមហ៊ុនឆ្នោតខ្មែរ បានធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង សៀមរាប ព្រៃវែង ស្វាយរៀង តាកែវ កំពត ព្រះសីហនុ បន្ទាយមានជ័យ ប៉ៃលិន កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កំពង់ចាម ក្រចេះ រតនៈគិរី មណ្ឌលគិរី និងបន្តពង្រីកទៅកាន់ ២៥ខេត្តក្រុងនៅក្នុងឆ្នាំ២០១៦។ ចំពោះភ្នាក់ងារលក់ឆ្នោតខ្មែរក្នុងខេត្តសៀមរាប និងខេត្តដទៃផ្សេងៗទៀត អាចបន្តការលក់ឆ្នោតខ្មែរស្របច្បាប់ដោយពុំបាច់មានការភ័យខ្លាចអ្វីទាំងអស់ចាប់ពីឥលូវនេះតទៅ។
ប្រសិនបើអតិថិជនចាប់អារម្មណ៍ ធ្វើភ្នាក់ងារលក់ឆ្នោតខ្មែរសូមទំនាក់ទំនង ឥលូវនេះមកកាន់លេខ 015 910 870/ 038 333 8888/ 096 88888 111។
គួរបញ្ជាក់ថា ទីតាំងស្ទឹងមានជ័យ អគារការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន ឌ្រីមវីន ខប ភើរេសេន ហើយក៏មាននូវសាខាបាក់ទូក-ភ្នំពេញ , សាខាសុវណ្ណា-ភ្នំពេញ, ទីតាំង សាខាពោន៍ចិនតុង-ភ្នំពេញ, សាខា ខេត្តសៀមរាប,សាខា ខេត្តកំពងចាម ,សាខា ខេត្តក្រុងព្រះសីហនុ, សាខា ខេត្តបាត់ដំបង, សាខា ខេត្តព្រៃវែង និងសាខា: ខេត្តស្វាយរៀង៕