(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ លោក អ៊ុក ធាវី សមាជិកគណៈ អចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង អនុប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកសេសាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ឃុំកំភុន បានអញ្ជើញជួបសំណេះ សំណាលជាមួយនឹងសមាជិកសមាជិកាគណបក្ស និងចូលរួមហែក្បួនបិទឃោសនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ នៅឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោក អ៊ុក ធាវី បានរំលឹកដល់សមាជិកគណបក្សទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមរាល់ឯកសារឱ្យបានរួចរាល់ដើម្បីទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានន័យថា បានរួមចំណែក និងគោរពដឹងគុណដ៏ស្មោះស្ម័គ្រចំពោះការពលី និងការលះបង់ទាំងឡាយរបស់ យុទ្ធជន យុទ្ធនារី កម្លាំងស្នេហាជាតិ និងស្រឡាញ់សុខសន្តិភាពពិតប្រាកដ ដែលបានការពារ និងរំដោះជាតិ សង្គ្រោះជីវិតប្រជាជនកម្ពុជាឱ្យរស់ឡើងវិញទាន់ពេលវេលា និងបានទប់ស្កាត់ មិនឱ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោឃៅ អាចវិលត្រឡប់មកវិញបាន។
លោកបន្តថា គណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រជាជនគ្រប់រូបវិញ និងថែរក្សា លើកស្ទួយ ឥតឈប់ឈរនូវសិទ្ធិ សេរីភាពគ្រប់បែបយ៉ាងក្នុងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ មានកិត្តិយស សេចក្តីថ្លៃថ្នូរ និងការលើកតម្កើងកិត្យានុភាពជាតិ ក្នុងតំបន់ និងឆាកអន្តរជាតិ នៅក្រោមដំបូល សុខសន្តិភាព ស្ថិរភាពពេញលេញនៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា បានដឹកនាំអភិវឌ្ឍខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថែរក្សាបានសន្តិភាពស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈរឹងមាំ ទប់ស្កាត់ បាននូវរាល់ឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលមាន បំណងរាំងខ្ទប់ការអភិវឌ្ឍ និងរុញច្រានកម្ពុជាឱ្យឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ និងបានការពារនូវការរស់នៅរបស់ប្រជាជនគ្រប់រូបប្រកដោយសុខដុមរមនា និងចេះជួយគ្នាទៅ វិញទៅមកក្នុងសង្គមជាតិ។
គណបក្សប្រជាជនកម្ពុជា បានរួបរួមខិតខំធ្វើជាកម្លាំងស្នូល និងរស់នៅជាមួយប្រជាជន គ្រប់កាលៈទេសៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីដឹកនាំការអភិវឌ្ឍប្រទេសជាតិ និងការ អភិវឌ្ឍមូលដ្ឋានគ្រប់ច្រកល្ហកទីក្រុង និងជនបទ ទទួលបានសមិទ្ធផលជាច្រើនស្ទើររាប់ពុំអស់ រួមមានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្សារលក់ដូរ អគារសំណង់ធំៗរបស់រដ្ឋ និង ផ្នែកឯកជន បណ្តាញអគ្គិសនី ទឹកស្អាត បង្កើតការងារធ្វើ មុខរបរ ការធ្វើអាជីវកម្ម និងការលើក កម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព។
លោក អ៊ុក ធាវី បន្ថែមថា ក្នុងគ្រាជួបការលំបាករបស់ប្រជាជននៅគ្រប់ទីកន្លែង គណបក្សប្រជាជនកម្ពុជា បានចុះជាប់ និងអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលា ជាពិសេសដូចបានដឹង បានឃើញស្រាប់ ក្នុងដំណាក់កាលឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ គ្រូ បង្រៀន និងក្រុមគ្រូពេទ្យ ដែលបានប្រសិទ្ធនាមជាកងទ័ពអាវស បានពុះពារយ៉ាងស្វិតស្វាញ មិនខ្លាចនឹងការប្រឈមគ្រោះថ្នាក់ ហ៊ានលះបង់កម្លាំងកាយចិត្តគ្រប់បែបយ៉ាង ដើម្បីការពារ អាយុជីវិតប្រជាជនឱ្យខាងតែបាន រួមនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងនិន្នាការអ្វីទាំងអស់។
គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តការលើកស្ទួយកិត្តិយស កិត្យានុភាពជាតិ ការពារ សុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ជំរុញលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រឱ្យកាន់តែមានការរីកចម្រើនរុងរឿង និងធានាការផ្តល់សេវា ជូនប្រជាពលរដ្ឋប្រកបដោយសក្តានុពល មានតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំង ការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនគ្រប់ៗរូប៕