(កំពង់ធំ)៖ លោក ខេន ឈុនគ័រ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រជាង១ពាន់នាក់ ដង្ហែក្បួនស្វែងរកការគាំទ្រ ពីម្ចាស់ឆ្នោត នៃថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
លោក ខេន ឈុនគ័រ បានលើកឡើងថា៖ «សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ មានដូចជាផ្លូវថ្នល់ មន្ទីរពេទ្យ វត្ហអារាម សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាច្រើន នៅតាមបណ្ដាមូលដ្ឋានឃុំ សង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មី ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ មិនមានគណបក្សណាអាចធ្វើបាននោះឡើយ ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេស»។
លោកបានបន្ដទៀតថា ក្នុងរយៈពេលនេះ ប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័នរូបវ័ន្ត និងធនធានមនុស្ស ដើម្បីឱ្យមានការអភិវឌ្ឍបន្តទៀត។
សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់សូមកៀរគរ ញាតិមិត្ត បងប្អូន ឪពុកម្ដាយ ទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា និងទៅបោះឆ្នោតនៅវេលាម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល ដើម្បីគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជាឃុំទីពោ ដែលឈរលំដាប់លេខរៀងទី៣ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត។
ការដង្ហែក្បួននេះមានសមាជិក សមាជិកា ១,១៤៧នាក់ ប្រើប្រាស់ម៉ូតូ ៣៥០គ្រឿង និងរថយន្ត ៣៥គ្រឿង៕