(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ ការដ្ឋានកែលម្អសួនច្បារព្រះសក្យមុនីចេតី យ៍(មុខរ៉ារថភ្លើង) បានសម្រេចលទ្ធផល៨៥ភាគរយហើយ ខណៈរយៈពេលនៃការបញ្ចប់ ការសាងសង់ នៅសល់មួយខែទៀត។
តាមគេហទំព័រ Facebook របស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងកែលម្អខាងលើនេះ មានការកសាងអាងបាញ់ទឹក ជុំវិញព្រះសក្យមុនីចេតីយ៍ និងមានបំពាក់ដោយភ្លើង LED ព្រមទាំងរៀបកម្រាលថ្មក្រានីត រៀបចំសួនច្បារផ្កាស្មៅ ដាំដើមរំដួល និងដាក់បង់អង្គុយកម្សាន្ត ក្នុងគោលបំណង ដើម្បីរួមចំណែកលម្អសោភ័ណ្ឌភាពក្រុង ឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ បន្ថែមទៀត។
សូមរំលឹកថា ការដ្ឋានសាងសង់សួនច្បារព្រះសក្យមុនីចេតីយ៍នេះ បានបើកការសាសង់ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ ហើយនឹងបញ្ចប់ការសាងសង់ នៅចុងខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ៕