(កោះកុង)៖ លោក យន្ត មីន ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបូទុមសាគរ ខេត្តកោះកុង និងលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ហែរបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាឃុំ ដោយមានចូលរួមពីសមាជិកសមាជិកាបក្សយ៉ាងគគ្រឹកគគ្រេង។

ក្នុងឱកាសនោះលោក យន្ត មីន ប្រធានក្រុមការងារបក្សស្រុក បានឡើងថា ប្រទេសពោរពេញដោយសន្តិភាព សេរីភាពមានការអភិវឌ្ឍន៍មានភាពរីកចំរើនលើគ្រប់វិស័យ ហើយក៏ជាឃឿនសេដ្ឋកិច្ចដ៏រឹងមាំក្នុងពេលបច្ចុប្បន្ន គឺស្ថិតក្រោមម្លប់ដ៏ត្រជាក់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានសាងនូវសមិទ្ធផលជាប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងប្រជាជនទូទាំងប្រទេសទៀតផង ។

លោក យន្ត មីន បានបន្តថា ថ្ងៃនេះគឺថ្ងៃការបិទយុទ្ធនាការឃោសនារកសម្លេងរកសន្លឹកឆ្នោត លោកសូមថ្លែងអំណរគុណដល់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ដែលមានការជឿជាក់មកលើបក្សប្រជាជនកម្ពុជា ជារៀងរហូតមក ហើយក៏សូមជូនពរឲ្យសមាជិកយើងគ្រប់រូប ដែលចូលរួមក្នុងយុទ្ធនាការនេះ បានប្រកបដោយភាពជោគជ័យ និងសុខសុវត្ថិភាព។

លោកសូមអំពាវនាវដល់ពលរដ្ឋ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យបានគ្រប់គ្នា ដើម្បីគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា សំដៅបន្តការអភិវឌ្ឍមូលដ្ឋានឲ្យ កាន់តែរីកចម្រើនថែមទៀត ហើយកុំជឿលើការញុះញង់ចាញ់បោករបស់គណបក្សផ្សេងៗទៀត។

ប្រទេសមានសន្តិភាពមានសេរីភាព មានការអភិវឌ្ឍន៍គ្រប់វិស័យ ពលរដ្ឋមានការសប្បាយរីករាយមានសិទ្ធិសេរីភាពពេញលេញ មានជីវភាពធូរធាក្នុងជីវភាពគ្រួសារផងដែរ៕