(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងអភិបាលខេត្ត លោក វ៉ី សំណាង បានអញ្ជើញចូលរួមបើកការដ្ឋាន សាងសង់ផ្លូវខេត្តលេខ1KS1 ដែលមានប្រវែង៣៣,៤គីឡូម៉ែត ដែលផ្លូវនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤៤ ត្រង់ថ្នល់ទទឹង ឃុំប្រាំបីមុម ស្រុកថ្ពង មកទល់នឹងទំនប់ចាន់ថ្នាល ឃុំក្រាំងចេក ស្រុកឧដុង្គ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ។ ការដាក់បើកការដ្ឋានសាងសង់ផ្លូវនេះ ក៏មានការចូលរួមផងដែរពីសំណាក់ ប្រតិភូក្រសួងសាធារណការ ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផងដែរ។
លោក ងួន វាសនា អភិបាកស្រុកឧដុង្គ បានបញ្ជាក់ថា នេះជាផ្លូវចាស់បូរាណមានការលំបាកខ្លាំង ក្នុងការធ្វើដំណើរ ពិសេសរដូវវស្សា ហើយត្រូវស្ថាបនាដោយក្រុមវិស្វកម្ម របស់ក្រសួងការពារជាតិ តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកបានបន្ដថា ផ្លួវនេះក៏ត្រូវសាងសង់ជាផ្លូវកៅស៊ូដែរ ដែលដំណាក់កាលទី១ អ៊ុតកៅស៊ូ BBST ចម្ងាយ៣,៤សិន ហើយជំហ៊ាន ក្រោយនឹងចាក់កៅស៊ូ ជាបន្តបន្ទាប់ទៀត៕