Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិស្សាសាលាបឋមសិក្សា​គោក​បញ្ជាន់​៖ លោកគ្រូ អ្នកគ្រូ យកលុយពី​៥០០រៀល​ ទៅ១០០០រៀល​ក្នុង១ថ្ងៃ

18-05-2016 17:02

(ភ្នំពេញ)៖ សិស្សានុសិស្សដែលរៀននៅ សាលាបឋមសិក្សា​គោកបញ្ជាន់ ស្ថិតនៅខណ្ឌពោធិ៍​សែនជ័យ បានតវ៉ា​និងលើកឡើងថា លោកគ្រូ អ្នកគ្រូរបស់ខ្លួន បានយកលុយថ្លៃ​សាលាពី៥០០រៀល ទៅ១០០០រៀលក្នុង១ថ្ងៃ ដែលធ្វើឲ្យពួកគេបានទារ​លុយទាំងនេះ​ពីឪពុកម្តាយ​ជារៀង​រាល់ថ្ងៃផងដែរ។

សិស្សានុសិស្សតូចៗទាំងនោះ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បាននិយាយថា លោកគ្រូ អ្នកគ្រូទាំងអស់ បានយកថ្លៃសិក្សាត្រឹមថ្នាក់មតេយ្យចំនួន៥០០រៀល ក្នុងមួយថ្ងៃ ហើយចាប់​ពីថ្នាក់ទី៣ ដល់ថ្នាក់ទី៦ ត្រូវបង់ជូនពួកគាត់១០០០រៀល។ ក្រុមសិស្សានុសិស្សទាំងនេះ បានសំណូមពរដល់លោកគ្រូអ្នកគ្រូទាំងអស់ គួរកុំយកពីពួកគេអី ពីព្រោះដើម្បីកាត់បន្ថយ​ការចំណាយ​ផ្សេងៗ។ យ៉ាងណាក៏ដោយ សម្រាប់ករណីនេះ នៅមិនទាន់មានការដោះស្រាយណាមួយពីអាជ្ញាធរ និងមន្រ្តីអប់រំនៅឡើយទេ៕