(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានប្រគល់ថវិកាក្រោយ៨ ឧសភា ដល់អង្គការចំនួន២ គឺអង្គការគ្រួសារថ្មី និងអង្គការសង្គ្រោះជនអស់សង្ឃឹម សរុប៤០លានរៀលដែលក្នុង អង្គការនីមួយៗទទួលបាន២០លានរៀល ដើម្បីជួយឧបត្ថម្ភបន្ថែម បន្ទាប់ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំ ដែលពិធីប្រគល់ និងទទួលនេះ រៀបចំឡើង នៅទីស្នាក់ការកាកបាទក្រហមកម្ពុជា។

លោកស្រី ពុំ ចន្ទីនី បានថ្លែងថា ថ្ងៃនេះកាកបាទក្រហម ប្រគល់ថវិកាចំនួន៤០លានរៀល ដល់អង្គការទាំងពីរ ដែលអង្គការនីមួយៗទទួលបានចំនួន២០លានរៀល ដែលជាប្រាក់ឧបត្ថម្ភក្រោយ៨ឧសភា ដែលបានផ្តល់ ជូនសម្រាប់ប្រើប្រាស់ ក្នុងអង្គការនេះទៅតាមតម្រូវការបន្ថែមទៀត។

លោកស្រីពុំចន្ទីនី ថ្លែងបន្ដថា «កាកបាទក្រហមជារៀងរាល់ឆ្នាំ ក៏បានឧបត្ថម្ភថវិកា ដល់អង្គការគ្រួសារថ្មីចំនួន២០លានរៀលផងដែរ ប៉ុន្ដែសម្រាប់ថវិកាថ្ងៃនេះ គឺជាការឧបត្ថម្ភបន្ថែមទៀត ដើម្បីបំពេញសេចក្ដីត្រូវការ ឲ្យបានកាន់តែប្រសើរទៀត។ ចំពោះ អង្គការសង្គ្រោះជនអស់សង្ឃឹមវិញ ជារៀងរាល់ឆ្នាំ គឺយើងឧបត្ថម្ភចំនួន២០លានរៀល ហើយថ្ងៃនេះយើងបានឧបត្ថម្ភថវិកា ក្រោយ៨ឧសភាបន្ថែមទៀម ដែលនេះជាលើកទី៥ហើយ»

លោកស្រី ពុំ ចន្ទីនី បានកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន តែងតែយកចិត្ដទុក្ខដាក់គ្រប់ពេលវេលាមិនថា យំឬថ្ងៃ ដោយគ្មានថ្ងៃសម្រាកនោះឡើយ គឺតែងតែ គិតគូគ្រប់ជ្រុងជ្រោយ រាល់បញ្ហាដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ពិសេសស្ដ្រីចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ស្ដី្រមេម៉ាយ និងប្រជាពលរដ្ឋជាច្រើនទៀតដែលកំពុងតែរងគ្រោះ៕