(ភ្នំពេញ)៖ បច្ចុប្បន្នឃើញថាតំណភ្ជាប់បណ្ដាញអ៊ីនធឺណិតក្នុងផ្ទះរបស់អតិថិជន គឺពួកគាត់អាចប្រើបានក្នុងកន្លែងមួយដែលសេវាអ៊ីនធឺណិតអាចចាប់បាន មិនមាននៅគ្រប់ជាន់នៃផ្ទះលោកអ្នកឡើយ។ វាតែងតែមានបញ្ហាយឺត ឬប្រើអ៊ីនធឺណិតមិនបាន នៅជាន់ដែលឃ្លាតឆ្ងាយពីឧបករណ៏ WiFi ។
ដោយសារមើលឃើញអំពីផលលំបាកនៃការប្រើប្រាស់សេវាអ៊ីនធឺណិត ឲ្យមានគ្រប់ទីកន្លែង ក្នុងផ្ទះរបស់លោកអ្នកដូចនេះហើយ ទើបឌីជី បាននំាយកឧបករណ៏ពង្រីក WiFi ថ្មីពិសេស មានឈ្មោះថា «Pro Link Powerline»។
Pro Link Powerline មួយឈុតមានមកជាមួយឧបករណ៏ពីរ គឺ Powerline PPL1500P (មេ) គឺជាឧបករណ៏ទីមួយ ដែលមានតួនាទីជាអ្នកបំលែងខ្សែចរន្តអគ្គីសនីទៅជាខ្សែណែតវើក (Network) តាមរយៈខ្សែភ្លើងក្នុងផ្ទះរបស់អ្នកដែលមិនធ្វើឲ្យខូចសោភ័ណភាព ពិសេសងាយស្រួលប្រើ។ វាមានអត្ថប្រយោជន៏ជាច្រើនគឺ អាចបញ្ជូន/ទទួលល្បឿនបានរហូតដល់ 600Mbps ទៅឧបករណ៏មួយទៀត មានរន្ធដោតខ្សែ Network ទំហំធំដល់ជីហ្គាប៊ីត (Gbps)។ វាអាចបញ្ជូនតាមរយៈចរន្តអគ្គីសនី ដែលមានការសន្សំសំចៃភ្លើង និងមិនធ្វើឲ្យរំខានដល់ការប្រើប្រាស់ចរន្តអគ្គីសនីឡើយ ពិសេសគឺគ្រាន់តែដោតអាចដំណើរការបានដោយមិនតម្រូវអោយចេះជំនាញអាយធីឡើយ ។
Powerline PPL1501N )កូន) គឺឧបករណ៏ទីពីរ ដែលមានអត្ថប្រយោជន៏ដូចទៅនឹងឧបករណ៍ទីមួយដែរ គ្រាន់មានលក្ខណពិសេសជាង គឺវាដើរតូនាទីជាអ្នកពង្រីកតំបន់គ្របដណ្ដប់ WiFi និងខ្សែណែតវើក ដែលអ្នកចង់អោយទៅដល់តាមរយៈព្រីភ្លើងដែលមានស្រាប់នៅក្នុងផ្ទះ។
អតិថិជនអាចជាវ ជាឈុតក្នុងតំលៃត្រឹមតែ ៧៩$ ប៉ុណ្ណោះ! អស់បារម្មណ៏ពីការតខ្សែពិបាកស្មុគស្មាញ និងមិនអាចប្រើ WiFi ក្នុងផ្ទះទៀតហើយ។
បើមានបំណងជាវ ឬចង់សាកល្បង សូមទំនាក់ទំនងទៅកាន់ឌីជី តាមរយៈទូរសព្ទលេខ 089/098 888 992 | 098 800 913 | 098 800 617 ឬក៏ចូលទៅកាន់គេហទំព័រ www.digi.com.kh/device/ ៕