(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស បានចេញវីដេអូជាបន្ដបន្ទាប់អំពាវនាវដល់ប្រជាពលរដ្ឋខ្មែររស់នៅក្នុងស្រុក អញ្ជើញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដរក្សាសុខសន្ដិភាព និងជំរុញការអភិវឌ្ឍជាលំដាប់។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋរស់នៅប្រទេសជប៉ុន, កូរ៉េខាងត្បូង និងថៃជាដើម បានចាត់ទុកថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ជារឿងសំខាន់ ដូច្នេះសូមប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាកុំបីខាន។
សូមជម្រាបថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
សូមស្ដាប់ការអំពាវនាវរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសខាងក្រោមនេះ៖