(ភ្នំពេញ)៖ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានចាប់ផ្តើមយុទ្ធនាការរូបភាពថ្មីបំផុតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយ នៃយុទ្ធសាស្រ្តសកលនៃ «ស្លាកសញ្ញាតែមួយ» ក្នុងការបង្រួបបង្រួមស្លាកសញ្ញាក្រុមគ្រួសារ កូកា-កូឡា ក្រោមស្លាកសញ្ញាតែមួយ។ យុទ្ធសាស្រ្តថ្មីនេះ នឹងផ្សព្វផ្សាយផលិតផល កូកា-កូឡា ទាំងអស់ក្នុងពេលតែមួយ ហើយជាព្រឹត្តិការណ៍ដំបូង និងដ៏ធំបំផុតប្រចាំ ទសវត្សរ៍ ដែលសម្ព័ន្ធស្លាកសញ្ញាទាំងបួនរបស់ខ្លួន បានរួមគ្នាមានវត្តមានក្រោមយុទ្ធនាការទីផ្សារតែមួយ ។
យុទ្ធសាស្ដ្រទីផ្សារសកលនៃ «ស្លាកសញ្ញាតែមួយ» មានគោលបំណងបង្រួបបង្រួមសម្ព័ន្ធពាណិជ្ជ កូកា-កូឡា ក្រោមស្លាកសញ្ញា តែមួយ និងផ្តល់ភាពច្បាស់ដល់អតិថិជន ដើម្បីពួកគេធ្វើការសម្រេចចិត្តជ្រើសរើសផលិតតាមតម្រូវការរបស់ពួកគេ។ យុទ្ធសាស្រ្តនេះ បាននាំមកជូនអតិថិជននូវយុទ្ធនាការ «រសជាតិនៃអារម្មណ៍ស្រស់ស្រាយ» តាមរយៈរឿងរ៉ាវជាសកល និងសកម្មភាពប្រចាំថ្ងៃ ដើម្បីផ្សារ ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន នៅជុំវិញពិភពលោក ដែលទទួលបាននូវបទពិសោធន៍ និងអារម្មណ៍រីករាយជាមួយនឹង ការញុំា កូកាកូឡា។
ក្រុមហ៊ុន កូកា-កូឡា បានប្រមូលផ្តុំនូវគំនិតច្នៃប្រឌិតថ្មីរួមជាសកលពីភ្នាក់ងារចំនួន១០ ផ្សេងគ្នា ក្នុងការរៀបចំផលិតនិងថតស្ពត ទូរទស្សន៍ចំនួន១០ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តថ្មីនៃ «ស្លាកសញ្ញាតែមួយ» ជាមួយពាក្សស្លោកថ្មីគឺ «រសជាតិនៃអារម្មណ៍ ស្រស់ស្រាយ»។ ស្ពតពាណិជ្ជកម្មទាំងអស់នេះមានរយៈពេលខ្លី ប៉ុន្តែវាពិតជាបង្កប់ និង ឆ្លុះបញ្ចាំងនូវរឿងរ៉ាវប្រចាំថ្ងៃ អារម្មណ៍ និង បទពិសោធន៍មនុស្សកំពុងរីករាយជាមួយផលិតផល កូកា-កូឡា ដ៏ត្រជាក់។
លោក Marcos de Quinto នាយកផ្នែកទីផ្សារបានឲ្យដឹងថា «យើងកំពុងធ្វើការពង្រឹងទៅលើទស្សនៈដែលថា កូកា-កូឡា គឺសម្រាប់ អ្នកទាំងអស់គ្នា ហើយ កូកា-កូឡា គឺជាស្លាកសញ្ញាមួយដែលមានជម្រើសច្រើន ខុសៗគ្នា ប្រកបដោយគុណតម្លៃ និងស្ថិតក្រោម រូបភាពតែមួយ។ ប្រជាជនមានតម្រូវការ ផលិតផល កូកា-កូឡា ផ្សេងគ្នាៗ ប៉ុន្តែមិនថាពួកគេចង់បាន កូកា-កូឡា ណាមួយទេ ពួកគេចង់បាន កូកា-កូឡា ដែលប្រកបដោយរសជាតិ និង អារម្មណ៍ស្រស់ស្រាយ»។
លោក Mercado-McCann ជាអ្នកដែលផលិតស្ពតពាណិជ្ជកម្មទីមួយហៅថា Anthem (ស្និតនៅ ទីក្រុង Buenos Aires ប្រទេស អាហ្សង់ទីន) ដែលបានចាប់ផ្តើមចាក់ផ្សាយនៅកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ ២០១៦ ថា ស្ពតពាណិជ្ជកម្ម ៣០វិនាទី ដែលបង្ហាញនូវសកម្មភាពជាច្រើនដូចជា ការជិះស្គឺលើទឹកកក ការសើចសប្បាយរីករាយជាមួយមិត្តភក្តិ ការណាត់ជួបគ្នាលើកដំបូង ការណាត់ទទួលទានកាហ្វេ ការថើបគ្រដំបូង និង ស្នេហ៍គ្រាដំបូងដោយភ្ជាប់ទៅនឹង កូកា-កូឡា ជាមួយពាក្យស្លោកថ្មីគឺ «រសជាតិនៃ អារម្មណ៍ស្រស់ស្រាយ»។
យុទ្ធនាការរូបភាពថ្មីនេះ សង្ឃឹមថាអតិថិជនចាស់ និងអតិថិជនជាច្រើនអាច ចូលរួមផ្សារភ្ជាប់ដោយខ្លួនឯងផ្ទាល់អំពីសកម្មភាព ផ្ទាល់របស់ពួកគេជាមួយ កូកា-កូឡា ហើយយុទ្ធនាការនេះ បានទទួលស្គាល់ដោយលោក ចែម សុវិន អ្នកជំនាញថតរូបកម្ពុជាដ៏ល្បី ដែលគាត់បានឲ្យដឹងថា «យុទ្ធនាការបានថតយកនូវសកម្មភាពធម្មជាតិប្រចាំថ្ងៃ ដែលប្រជាជនកម្ពុជាអាចគិតស្រមៃពីសកម្មភាព ប្រចាំថ្ងៃ រួមទាំងសម្លៀកបំពាក់ដែលពួកគេស្លៀកពាក់។ ការផ្តោតលើការប្រើពណ៌ ដែលបង្ហាញពីអារម្មណ៍ដ៏កក់ក្ដៅរូបភាពគួរឲ្យ ទាក់ទាញពិតប្រាកដ ធ្វើឲ្យយុទ្ធនាការនេះជួយជំរុញដល់ម៉ាកសញ្ញាទទួលបានការនិយមមួយកម្រិតទៀត»។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.coca-colacompany.com/tastethefeeling ស្វែងយល់បន្ថែម៖ http://nachoricci.com/#/nacho_ricci/1