(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ លោក បោន ប៊ិន អនុប្រធានក្រុមការងារចុះមូលដា្ឋនស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដា្ឋនឃុំចំណោម បានដឹកនាំកិច្ចប្រជុំបូកសរុប និងសន្និដ្ឋានវាយតម្លៃលទ្ធផលការងារក្នុងការចុះយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
នាឱកាសនោះ លោក បោន ប៊ិន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារសមាជិកសមាជិក គណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានឃុំចំណោម ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ ចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនខ្លាចនឿយហត់។
លោក បោន ប៊ិន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន, គណបក្សជាង៤០ឆ្នាំកន្លងមកនេះ ដោយសារតែមានការជឿទុកចិត្ត និងគាំទ្រពីប្រជាជនកម្ពុជាទូទាំងប្រទេស ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ បានធ្វើឱ្យប្រទេសជាតិមានការរីកច្រើនលើគ្រប់វិស័យ។
លោក បោន ប៊ិន បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជានៅតែបន្តប្តេជ្ញាចំពោះមុខប្រជាជនថា គណបក្សប្រជាជន នឹងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យ ដើម្បីរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យបានរឹងមាំ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងអភិវឌ្ឍឃុំសង្កាត់លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលជាការឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។
លោកក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងឈានមកដល់ នាពេលខាងមុខនេះឱ្យបានគ្រប់ៗគ្នាផងដែរ៕