(កំពង់ចាម)៖ ឧកញ៉ា ឡូវ ហ៉ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំទងត្រឡាច និងឧកញ៉ា ជា លាងហុង បានបន្តបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណតិទី៥ ឆ្នាំ២០២២ នៅក្នុងមូលដ្ឋានភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ០១ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ នៅក្នុងបរិវេណវត្តខ្ទឹង។
នាឱកាសនោះដែរ ឧកញ៉ាជា លាងហុង បានផ្តាំផ្ញើ និងអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឃុំទងត្រឡាច ដែលស្ថិតក្នុងលំដាប់លេខរៀងទី១ មានរូបថតទេវតាបាច់ផ្កា ជាសញ្ញាសម្គាល់ឋិតក្នុងចំណោមគណបក្សចូលរួមបោះឆ្នោតចំនួន២ គណបក្ស។
ឧកញ៉ាជា លាងហុង ក៏បានក្រើនរំឮកប្រជាពលរដ្ឋ ដែលអញ្ជើញទៅបោះឆ្នោតដសូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព អត្តសញ្ញាណប័ណ្ណបម្រើឱ្យការបោះឆ្នោត ពិនិត្យមើលឈ្មោះ និងទិន្នន័យឱ្យបានច្បាស់លាស់ផងដែរ។
ឧកញ៉ា ឡូវ ហ៉ឹង បានបន្តថា ការដង្ហែរក្បួន និងការប្តេជ្ញាជយោ! គណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺការពារសន្តិភាពបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺគ្រួសារមានសុភមង្គល បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមានការអភិវឌ្ឍលេីគ្រប់វិស័យ អរគុណសន្តិភាព ជយោ! នយោបាយឈ្នះឈ្នះ។
ជាចុងក្រោយឧកញ៉ា ឡូវ ហ៉ឹង, ឧកញ៉ា ជា លាងហុង និងឧកញ៉ា ឡូវ ហ្គេចម៉ី ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិខ្ទឹង បានជួបជុំចូលរួមទទួលទានបបរសាមគ្គី និងរាំលេងជាលក្ខណៈគ្រួសាររស់នៅក្នុងបក្សប្រជាជនជាធ្លុងមួយយ៉ាងរីករាយ៕