(ព្រៃវែង)៖ លោក ស្តើង សុខុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ ព្រមទាំងអនុប្រធានចុះមូលដ្ឋានស្រុក លោកស្រីប្រធាន អនុប្រធាន ព្រមទាំងមន្ត្រីក្រុមការងារចុះមូលដ្ឋានតាមបណ្តាឃុំ បានចុះជួបមន្ត្រីបង្គោលរបស់គណបក្សឃុំចំនួន៧ ក្នុងស្រុកកំចាយមារខេត្តព្រៃវែង ដែលរួមមានគណៈអចិន្ត្រៃយ៍ គណបក្សឃុំ បេក្ខជនក្រុមប្រឹក្សា ប្រធានសាខាភូមិព្រមទាំងសកម្មជនយុវជនក្នុងឃុំនីមួយៗសរុប ប្រមាណជាង ៤០០នាក់នៅ៧ទីតាំងផ្សេងគ្នា ដើម្បីលើកទឹកចិត្តគាំទ្រ និងជំរុញសកម្មភាពឃោសនា បង្រៀនគូសសន្លឹកឆ្នោតត្រៀមលក្ខណៈនាំសមាជិក សមាជិកាបក្សទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីដណ្តើមជោគជ័យឲ្យបានធំធេងជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
សកម្មភាពចុះពង្រឹងស្មារតីក្រុមការងារឆ្ពោះទៅកាន់ការបោះឆ្នោតដែលធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា បានចាប់ផ្តើមពីឃុំស៊ាងឃ្វាង លោក ស្តើង សុខុម បានជួបសំណេះសំណាលជាមួយគណៈអចិន្ត្រៃយ៍ គណបក្សឃុំ បេក្ខជនក្រុមប្រឹក្សា ប្រធានសាខាភូមិ ព្រមទាំងសកម្មជនយុវជន ដែលជាកម្លាំងស្នូលរបស់គណបក្សជាង ៦០នាក់ ដើម្បីលើកទឹកចិត្តបងប្អូន និងបន្តគាំទ្រសកម្មភាពចុះឃោសនាផ្សព្ធផ្សាយអំពីគោលនយោបាយគណបក្ស ជូនដល់ប្រជាពលរដ្ឋ និងសមាជិក សមាជិកាគណបក្ស នៅតាមមូលដ្ឋាន និងការចុះទៅតាមខ្នងផ្ទះបង្រៀនប្រជាពលរដ្ឋ និងសមាជិកបក្សអំពីរបៀបគូសសន្លឹកឆ្នោត និងស្គាល់លេខរៀងគណបក្ស។
យោងតាមការរាយការណ៍របស់ប្រធានគណៈអចិន្ត្រៃយ៍បក្សឃុំស៊ាងឃ្វាង, ក្រុមការងារបក្ស បានចុះបង្រៀនប្រជាពលរដ្ឋដល់ខ្នងផ្ទះអំពីរបៀបគូសសន្លឹកឆ្នោត និងប្រាប់អំពីលេខរៀងគណបក្សប្រជាជនកម្ពុជាជូនប្រជាជន បានប្រមាណជាង ៧០ភាគរយ។ សម្រាប់អ្នកនៅសល់ក្រុមការងារ និងបន្តធ្វើឲ្យបានចប់សព្ធគ្រប់នៅថ្ងៃស្អែក។ បើតាមលោកប្រធានបក្សឃុំ អ្នកនៅសល់ភាគច្រើន គឺច្រើនតែពលករចំណាកស្រុក។
តាមការស្ទាបស្ទង់ពេលនេះប្រជាជនមានការគាំទ្រមកលើគណបក្សប្រជាជនច្រើនជាងពេលមុន ដោយសារពួកគាត់ទទួលបានផលប្រយោជន៍ពីសមិទ្ធិផលដែលបានកើតមាននៅក្នុងភូមិឃុំ ដែលកសាងឡើងដោយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ជាក់ស្តែងឃុំស៊ាងឃ្វាងមានផ្លូវចាក់កៅស៊ូពីឃុំឆ្ពោះទៅផ្លូវជាតិលេខ១១ដែលជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីទៀត សម្រាប់អ្នកឃុំស៊ាងឃ្វាងដែលពីពេលមុនមិនដែលមាន ក្រៅពីនេះក៏នៅមានសមិទ្ធផលជាច្រើនទៀតដែលបម្រើដល់ផលប្រយោជន៍ប្រជាជននៅក្នុងភូមិ ឃុំ មានផ្លូវ មានសាលារៀន មនញទីរពេទ្យ វត្តអារ៉ាម។ ឃុំស៊ាងឃ្វាងមាន ១៣ភូមិ និងមានអាសនៈចំនួន ៧កៅអី។ ទាំងគណៈអចិន្ត្រៃយ៍បក្សឃុំនិងបេក្ខជនឈរឈ្មោះបោះឆ្នោត និងប្រធានបក្សភូមិ សុទ្ធតែប្តេជ្ញាចិត្តដណ្តើមយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជាឲ្យបាន ១០០ភាគរយ។
ចេញពីឃុំស៊ាងឃ្វាង លោក ស្តើង សុខុម និងក្រុមការងារបានបន្តដំណើរទៅកាន់ឃុំត្របែកនៅទីនេះការងារឃោសនាបោះឆ្នោត ក៏សម្រេចបានលទ្ធផលល្អទៅតាម ផែនការដែលបានដាក់ចុះដោយសម្រេចបានរហូតដល់ ៨៤ភាគរយ ។ នៅឃុំនេះមាន ៥អាសនៈ ក្រុមការងារបក្សឃុំត្របែកបានប្តេជ្ញាដណ្តើមយកអាសន្នៈទាំង ៥កៅអីនេះ ជូនគណបក្សប្រជាជនកម្ពុជាឲ្យបាន។ បើតាមប្រធានគណៈអចិន្ត្រៃយ៍បក្សឃុំបានឲ្យដឹងថា តាមការចុះជួបដោយផ្ទាល់ដល់ផ្ទះប្រជាជនគេសង្កេតឃើញប្រជាពលរដ្ឋមានសមាណចិត្តច្រើនមកលើគណបក្សប្រជាជនកម្ពុជាបើទោះបីថាគេមិនចេញស្តីថាបោះឆ្នោតឲ្យអ្នកណា តែគេបានបង្ហាញការគាំទ្រចំពោះការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋបានអរគុណចំពោះរាជរដ្ឋាភិបាលដែលបានគិតគូយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជនពេលមានការលំបាកពិសេស គឺអំឡុងពេលកូវីដ១៩ កើតឡើង។ រាជរដ្ឋាភិបាលមិនត្រឹមរកវ៉ាក់សាំងមកចាក់ការពារប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបានជួយឧបត្ថម្ភ ទាំងស្បៀងអាហារ និងថវិកាមួយចំនួនទៀត។
បន្ទាប់ពីបានស្តាប់នូវលទ្ធផលការងារនៅឃុំត្របែក និងបានសំណេះសំណាលលើកទឹកចិត្តដល់ក្រុមការងាររួចមកលោកប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ បានបន្តដំណើរជាមួយក្រុមការងារទៅកាន់ឃុំដូនកឹង។ នៅទីនេះប្រធានគណៈអចិន្ត្រៃយ៍បក្សឃុំបានបញ្ជាក់ថា ក្រុមការងារបានសម្រេចលទ្ធផលបាន ១០០ភាគរយក្នុងការចុះបង្រៀនពលរដ្ឋដល់ខ្នងផ្ទះ ឲ្យចេះគូសសន្លឹកឆ្នោតដែលបានការ និងប្រាប់ពលរដ្ឋឲ្យដឹងពីលេខរៀងគណបក្សប្រជាជនកម្ពុជានៅក្នុងសន្លឹកបោះឆ្នោត។ បញ្ហាដែលនៅសេសសល់ គឺការត្រៀមដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត។ ឃុំ ក៏បានត្រៀមមធ្យោបាដូចជារឺម៉ក់ និងម៉ូតូដើម្បីត្រៀមដឹកជញ្ជូនប្រជាពលរដ្ឋ គ្មានមធ្យោបាយ និងជនចាស់ជរា បងប្អូនពិការភាព និង ស្រ្តីទើបឆ្លងទន្លេទៅកាន់ការិយាល័យបោះឆ្នោតផងដែរ។ ឃុំដូនកឹងមាន ១០ភូមិនិងមាន អាសនៈចំនួន៧ ។ទាំងគណៈអចិ ន្រ្តៃយ៍បក្សឃុំទាំងបេក្ខជនពេញសិទ្ធិ និងបំរុងព្រមទំាងប្រធានបក្សភូមិសុទ្ធតែបានអះអាងថានឹងដណ្តើមជោគជ័យ ១០០ភាគរយ ជូនគណបក្ស ។
នៅទីនេះលោក ស្តើង សុខុន និងក្រុមការងារបានសំដែងការអបអរ និងលើកទឹកចិត្តឲ្យបងប្អូនខិតខំបន្តទៀតរហូតដល់ថ្ងៃបោះឆ្នោតតែម្តង។ ទោះបីផ្ទះខ្លះត្រូវជួបត្រួតគ្នាក៏ដោយចាត់ទុកថា ជាការរំលឹកដល់បងប្អូនឲ្យទៅបោះឆ្នោត និង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ចេញពីឃុំដូនកឹង លោកប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារបានបន្តដំណើរជាមួយក្រុមការងារទៅកាន់ ឃុំស្មោងខាងត្បូង ដែលជាឃុំមួយដែលមានវិសាលភាពធំ ជាងឃុំមុនៗដែលមានរហូត ២០ ភូមិ និងមានអាសន្នៈចំនួន ៩។ ជាលទ្ធផលឃុំនេះ ក៏សម្រេចបានលទ្ធផលល្អផងដែរក្នុងយុទ្ធនាការឃោសនាបោះឆ្នោត បញ្ហាប្រឈមខ្លាំងដោយសារឃុំមានពលករចំណាកស្រុកច្រើនរហូតដល់ជាង ៨០០នាក់ តែទោះបីយ៉ាងណាទាំងប្រធានក្រុមការងារចុះមូលដ្ឋានឃុំនិងក្រុមការ ងារបក្សឃុំទាំងអស់សុទ្ធតែប្តេជ្ញាថា ខិតខំដណ្តើមជ័យជំនៈឲ្យបានជូនបក្ស។
នៅទីនេះលោកប្រធាន ក៏បានស្នើឲ្យមានការយកចិត្តទុកដាក់ទៅបងប្អូនពលករចំណាកស្រុក ដែលក្រុមការងារត្រូវខិតខំរកមធ្យោបាយទាក់ទងប្រាប់ពួកគាត់អំពីការិយាល័យ ដែលពួកគាត់ត្រូវបោះឆ្នោតនៅមណ្ឌលណា? លេខរៀងគណបក្សនៅទីប៉ុន្មាន ព្រោះបងប្អូនមិនមានពេលវេលាច្រើនទេ។ រាជរដ្ឋាភិបាលបានផ្តល់ឲ្យពួកគាត់ឈប់សម្រាក៣ ថ្ងៃសម្រាប់មកចូលរួមបោះឆ្នោតគឺ១ថ្ងៃមុនថ្ងៃបោះឆ្នោត ថ្ងៃបោះឆ្នោត និង ក្រោយថ្ងៃបោះឆ្នោត១ថ្ងៃ។
នៅព្រឹកនោះលោក ស្តើង សុខុម និងក្រុមការងារក៏បានបន្តធ្វើដំណើរទៅកាន់ឃុំស្មោងខាងជើង ដែលនៅទីនោះ ក៏សម្រេចបានលទ្ធផលល្អមិនចាញ់ឃុំជ្សេងៗនោះទេ។ ឃុំស្មោងខាងជើង មាន១៧ ភូមិ និងមានអាសនៈឃុំចំនួន១១។ កាលបោះឆ្នោត២០១៧ ឃុំទទួលបានអាសនៈត្រឹម ៨កៅអីប៉ុណ្ណោះ ប៉ុន្តែពេលនេះក្រុមការងារទាំងអស់សុទ្ធតែប្តេជ្ញាចិត្តយ៉ាងមោះមុតថា ដណ្តើមជោគជ័យជូនបក្សឲ្យបាន ដើម្បីមុខមាត់និងកិត្តយស ភូមិ ឃុំ របស់ខ្លួន។ បើទោះបីមានបញ្ហានៅសេសសល់តិចតួច ទាំងលោកប្រធានក្រុមការងារចុះស្រុកកំចាយមារ និង ក្រុមការងារសង្ឃឹមថាសកម្មជនរបសើគណបក្សនៅក្នុងឃុំនេះអាចសម្រេចជោគជ័យជូនគណបក្សបាន ដោយស្មារតីនិងឆន្ទះ និង សុភវិនិច្ឆ័យរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារដឹកនាំដោយ លោក ស្តើង សុខុម ជាប្រធានក្រុមបានបន្តដំណើរទៅកាន់ឃុំក្រញ៉ូង។ ឃុំក្រញ៉ូង ក៏មានវិសាលភាពធំនិងជាទីប្រជុំជនផងដែរ។ ឃុំមានភូមិចំនួន១៩ និងមានអាសនៈចំនួន ៩កៅអី ជាលទ្ធផលការងារឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់សម្រេចបានលទ្ធផលល្អបញ្ហានៅសេសសល់ក្រុមការងារបក្សឃុំបានប្តេជ្ញាបញ្ចប់ឲ្យបាននៅមុនការបោះឆ្នោត។ គណៈអចិន្រ្តៃយ៍ឃុំនិងក្រុមការងារចុះឃុំក្រ ញ៉ូងសុទ្ធបានប្តេជ្ញាចិត្តថាត្រូវតែជោគជ័យ ដោយមិនឲ្យរបូតសូម្បីមួយកៅអី ។
ឃុំចុងក្រោយដែលក្រុមការងារបានចុះទៅគឺឃុំក្របៅ សម្រេចបានលទ្ធផល ៨០ ភាគរយនៃផែនការ ឃុំនេះមាន ១១ ភូមិ និង មានអាសន្នៈចំនួន ៧ ។ ឃុំនេះជាឃុំ មួយដែលទទួលបានសមិទ្ធផលសង្គមយ៉ាងច្រើន ពីសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត បាត់ដំបង និង ខេត្តព្រៃវែង ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព ទឹកស្អាត ។ល។ ប្រជាពលរដ្ឋភាគច្រើនបានបង្ហាញសមាណចិត្តគាំទ្រគណ បក្សប្រជាជនកម្ពុជា ។ ហើយអស់លោកដែលជាប្រធានក្រុមការងារ ក្រុមការងារ ចុះមូលដ្ឋានឃុំក្របៅ និង ក្រុមការងារគណបក្សឃុំក្របៅ សុទ្ធតែបានប្តេជ្ញាដណ្តើម យកអាសន្នៈឃុំទាំង៧ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីតបស្នងចំពោះសមិទ្ធផលទាំងឡាយដែលថ្នាក់ដឹកនាំគណបក្សបានផ្តល់ជូន និង ដើម្បីកិត្តិយសភូមិ ឃុំ របស់ខ្លួនផងដែរ ។ នៅទីនេះលោកប្រធានក្រុមការងារចុះស្រុកកំចាយមារបានជួបសំណេះសំណាលនិងផ្តល់យុទ្ធសាស្រ្តជាច្រើនដល់សកម្មជន និង ថ្នាក់ដឹកនាំបក្ស ឃុំ ក្រុមការងារចុះជួយឃុំ ដើម្បីដណ្តើមឈ្នះឲ្យបាន ដោយលោកបានលើកឡើងថាសមិទ្ធិផលសង្គមដែលបានកើតមាននៅក្នុងឃុំនេះគឺជាទុនយ៉ាងសំខាន់ដែលទាក់ ទាញទឹកចិត្តប្រជាពលរដ្ឋបានច្រើន ,ដូចនេះត្រូវធ្វើឲ្យបានដើម្បីកិត្តិយសភូមិឃុំរបស់យើងផង និង ដើម្បីលើកកិត្តិយសមុខមាត់ថ្នាក់ដឹកនាំរបស់យើងដែលបាន ខិតខំបរិច្ចាគថវិកានិងទឹកចិត្តយ៉ាងច្រើនសម្រាប់ឃុំយើង ។
គួរបញ្ជាក់ជូនថាផែនការដែលក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ និង គណៈអចិន្រ្តៃយ៍បក្សស្រុកបានដាក់ទៅឲ្យគណៈអចិន្ត្រៃយ៍បក្សឃុំ និង ក្រុមការងារចុះ មូលដ្ឋានឃុំសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនោះគឺការចុះផ្សព្ធផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា,ការចុះទៅតាមខ្នងផ្ទះប្រជាជន និងសមាជិកបក្ស ដើម្បីបង្រៀនពួកគាត់ឲ្យគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ,ប្រាប់លេខរៀងគណបក្សប្រជាជនកម្ពុជាឲ្យបងប្អូនបានដឹង និង ស្តាប់សតិអារម្មណ៍ ពលរដ្ឋនិងដោះស្រាយបញ្ហាទាំងនោះ ,ព្រមទាំងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូន ។
សរុបមកនៅគ្រប់ឃុំទាំង៧លោកប្រធានក្រុមការងារចុះស្រុកកំចាយមារនិងសមាជិកបានទទួលស្តាប់នូវលទ្ធផលនៃការងារដែលគណៈអចិន្រ្តៃយ៍បក្សឃុំបានធ្វើក្នុង រយៈពេល១២ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមឃុំទាំង៧ ។ ចំណុចសំខាន់ដែលលោកប្រធានក្រុមការងារចាប់អារម្មណ៍ចង់ដឹងមុនគេនោះគឺលទ្ធផល ដែលសម្រេចបានក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ពាក់ព័ន្ធការចុះជួបប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ,ការបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោត,ប្រាប់លេខរៀង គណបក្សប្រជាជនកម្ពុជាដល់សមាជិកសមាជិកាគណបក្សនិងស្តាប់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ,តើមានបញ្ហាប្រឈមអ្វីកើតឡើងនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនានេះដើម្បីរួមគ្នាដោះស្រាយជាបន្ទាន់ ។ព្រោះលោកយល់ថាដើម្បីសម្រេចបានជោគជ័យលើការងារដែលបានដាក់ចេញដំបូងគឺរៀបចំផែនការ បន្ទាប់មកត្រូវ អនុវត្តន៍ ,បន្ទាប់មកត្រូវមានការត្រួតពិនិត្យវាយតម្លៃ និង ចុងក្រោយបើមានចំណុចខ្វះខាតត្រូវធ្វើការកែតម្រូវ ។
លោកប្រធានក្រុមការងារស្រុកកំចាយមារបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានរបស់ក្រុមការងារបក្សឃុំទាំង៧ និងបានលើកទឹកចិត្តឲ្យក្រុមការងារទាំង អស់បន្តប្រឹងប្រែងឲ្យអស់លទ្ធភាពនូវការងារដែលនៅសេសសល់ក្នុងនោះបេក្ខជនឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំត្រូវខិតខំប្រឹងប្រែងអោយអស់លទ្ធភាពព្រោះ អស់លោកមានគុណតម្លៃសក្តិសមនឹងទទួលតំណែងនេះដើម្បីបំរើប្រជាពលរដ្ឋបន្តទៀត ។
លោកប្រធានក្រុមការងារចុះស្រុកកំចាយមារក៏បានណែនាំឲ្យប្រធានបក្សភូមិ ប្រធានក្រុមបក្ស និង យុវជនរបស់បក្សនៅតាមភូមិនិមួយៗត្រូវប្រកាន់ខ្ជាប់នូវតួ នាទីរបស់ខ្លួន ក្នុងការត្រួតពិនិត្យមើលសមាជិករបស់ខ្លួនឲ្យចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នាៗ មិនត្រូវឲ្យមានអវត្តមានសមាជិកណាម្នាក់នោះទេ ។ជាមួយនេះនៅ តាមភូមិត្រូវចាត់ចែងរកមធ្យោបាយសម្រាប់ដឹកជញ្ជូនសមាជិកដែលចាស់ជរា,មានពិការភាព និង ស្តី្រមានផ្ទៃពោះឬទើបសម្រាលកូនទៅកាន់ការិយាល័យបោះ ឆ្នោតឲ្យបានគ្រប់គ្នា និង ចាំទទួលពួកគាត់ត្រឡប់ទៅវិញនៅពេលបោះឆ្នោតរួច ។ ជាមួយគ្នានេះលោក ស្តើង សុខុម ក៏បានក្រើនរំលឹកទៅកាន់សមាជិកបក្សទាំង អស់ថាសូមមានការប្រយ័ត្នប្រយែង កុំមានមោទនភាពរហូតគិតថាខ្លួនមិនទៅបោះឆ្នោតម្នាក់ក៏គណបក្សប្រជាជនកម្ពុជានៅតែឈ្នះឆ្នោត ។ជាការពិតគណបក្ស ប្រជាជនកម្ពុជាមានប្រៀបឈ្នះលើកគណបក្សដ៏ទៃយ៉ាងពិតប្រាកដ ក៏ប៉ុន្តែការគិតថាមិនទៅបោះឆ្នោតក៏គណបក្សប្រជាជននៅតែឈ្នះជាកំហុសមួយធ្ងន់ធ្ងរណាស់ ព្រោះថាបើយើងម្នាក់គិតបែបនេះហើយនៅក្នុងគ្រួសារយើងតើមានមនុស្សប៉ុន្មាននាក់ធ្វើតាមយើង ,ដូច្នេះឧទាហរណ៍ថាមួយភូមិមាន អ្នកគិតបែបនេះ២០ នាក់ ហើយមួយឃុំមាន១៥ ភូមិ សរុបទៅអ្នកមិនទៅបោះឆ្នោតអាចឡើងដល់ ៣៥០ នាក់នេះមិនទាន់រាប់មនុស្សក្នុងគ្រួសារនោះផង ។ អញ្ចឹងសម្លេងដែលបាត់បង់នេះ អាចឲ្យគូប្រជែងយកឈ្នះយើងបានដោយសារអាកន្ទុយសន្លឹកឆ្នោតនេះ ។ ចំណុចនេះត្រូវប្រយ័ត្នប្រយែងគេឈ្នះយើងតែ ១ សម្លេងក៏គេឈ្នះយើងបានដែរ ។
លោកប្រធានក្រុមការងារចុះស្រុកកំចាយមារក៏បានលើកឡើងអំពីផែនការៀបចំផែនការដង្ហែក្បួនឃោសនានៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនៅតាមបណ្តាឃុំនិមួយៗ ក្នុងរូបភាពមួយដែលសក្តិសមទៅកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជាដែលបានឈ្នះនៅលើសមរភូមិនៃការបោះឆ្នោតជាច្រើនអាណត្តិ មកហើយ,ហើយជាគណបក្សដែលធ្លាប់ដឹកនាំប្រទេស,ដឹកនាំឃុំសង្កាត់ និងកំពុងដឹកនាំប្រទេស ដឹកនាំឃុំសង្កាត់ ហើយនិងបន្តដឹកនាំប្រទេស ដឹកនាំឃុំសង្កាត់ បន្តទៀត ។
ទោះបីយុទ្ធនាការឃោសនាឆ្នោតនៅសល់តែ២ថ្ងៃទៀតក៏ដោយលោក ស្តើង សុខុម ក្នុងតួនាទីជាអ្នកទទួលខុសត្រូវម្នាក់ចំពោះមុខថ្នាក់ដឹកនាំបក្សដែលតែងធ្វើការ ងារក្នុងភាពប្រាកដប្រជានិងច្បាស់លាស់នៅតែបន្តលើកទឹកចិត្តឲ្យក្រុមការងារទាំងអស់ត្រូវខិតខំបញ្ចប់ការងារដែលនៅសេសសល់និងបន្តផ្សព្ធផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបាននូវក្នុងឃុំ ស្រុករបស់ ពិសេសត្រូវគូសរំលេចអំពីសមិទ្ធផងលសន្តិភាពដែលបាននាំភាពសុខសាន្តដល់ប្រទេសជាតិ និង ប្រជាជនដែល ធ្វើឲ្យបងប្អូនអាចរស់នៅប្រកបរបររកទទួលទានមានបានដូចសព្ធថ្ងៃ ។ ជាងនេះទៀតត្រូវរំលេចចេញនូវជោគជ័យនៃគោលនយោបាយវ៉ាក់សាំងរបស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាដែលបានដាក់ចេញនូវយុទ្ធសាស្រ្តមួយប្រកបដោយប្រសិទ្ធភាពបានជួយសង្គ្រោះ ជីវិតរបស់ប្រជាពលរដ្ឋរាប់លាននាក់និងឈានទៅបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញដូចសព្ធថ្ងៃនេះ ។ លោកបន្តថារយៈពេល ២៦ ថ្ងៃហើយដែលកម្ពុជាគ្មានអ្នក ឆ្លងនិងស្លាប់ដោយជម្ងឺកូវីដ១៩ នេះជាឱកាសដែលបងប្អូនអាចប្រកបរបររកទទួលទានដោយប្រក្រតីភាពយើងពិតជាអរគុណជាអនេកចំពោះភាពឈ្លាសវៃប្រកប គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ,យើងពិតជាមានមោទនភាពណាស់ដែលមានមេដឹកនាំដ៏ឧត្តុង្គឧត្តមមួយរូប ។
លោកប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារបានគូសបញ្ជាក់ថាដើម្បីទទួលបានជ័យជម្នះ ជូនគណបក្ស នោះការងារទាំងអស់មិនមែនជាកិច្ចការដោយ ឡែករបស់បេក្ខជននោះទេតែជាការងារដែលត្រូវមានកិច្ចសហការដឹកនាំពីក្រុមការងារគណបក្ស និង គណបក្សគ្រប់ថ្នាក់ដើម្បីធ្វើការងារទាំងនោះប្រកបដោយ ប្រសិទ្ធភាពដោយត្រូវខិតខំអនុវត្តន៍គ្រប់ការងារដែលត្រូវធ្វើបន្តតាមការណែនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តនិងផែនការរបស់គណៈកម្មាធិការគណបក្សស្រុកបានដាក់ចេញ ៕